នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងវិធីបើកសម្ពោធជាផ្លូវការធនាគារ វីង (ខេមបូឌា) ម.ក សាខាព្រះយុគន្ធរ ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ សូមទស្សនាទិដ្ឋភាពទាំងស្រុងនៃកម្មវិធីដូចតទៅ។
ធនាគារ វីង (ខេមបូឌា) ម.ក បានបើកដំណើរការសាខាថ្មីបន្ថែមទៀត គឺធនាគារ វីង សាខាព្រះយុគន្ធរ និងធនាគារ វីង សាខាបឹងត្របែក។ ជាមួយការបើកសម្ពោធផ្លូវការនេះដែរ ធនាគារ វីង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើ និងជួយឲ្យសេវាធនាគារ និងហិរញ្ញវត្ថុ របស់លោកអ្នកកាន់តែមានភាពងាយស្រួល មានសុវត្ថិភាពខ្ពស់ និងឆាប់រហ័ស។