សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា របស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប។
ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា របស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប ដែលបានឧបត្ថម្ភថវិកា ជូនចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទិញវ៉ាក់សាំងប្រឆាំងនិងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។
អ្នកឧកញ៉ា លោកឧកញ៉ាទាំង៦រូបដែលបានឧបត្ថម្ភថវិកាទិញវ៉ាកសាំង និងសម្ភារៈបរិក្ខារក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ រួមមានអ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា Guy Chhay លោក៉កញ៉ា Ing Seav Meng និងលោកឧកញ៉ា លី ហុង៕