នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group និងលោកជំទាវ អ៊ាត ណារី បានឣញើញជាឣធិបតីក្នុងពិធីបុកគ្រឹះសាងសង់ស្ថានីយ៍ប្រេងឥន្ធន:សាវីមិច និងផ្ទះត្រចៀកកាំ ដែលមានទីតាំងស្ថិតភូមិប្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

 

ការបុកគ្រឹះសាងសង់នៅថ្ងៃនេះ ក្រៅពីបានចូលរួមអភិវឌ្ឍ លើកកំពស់សេដ្ឋកិច្ចនៅក្នុងស្រុក ថែមទាំងបានបង្កើតការងារដល់ពលរដ្ឋក្នុងឃុំបារាយណ៍ ជួយបង្កើនចំណូលក្នុងគ្រួសាររបស់ពួកគេ និងបានលើកកម្ពស់សេដ្ឋកិច្ចមួយផ្នែករបស់ឃុំបារាយណ៍ផងដែរ ។

ភ្ជាប់ជាមួយគម្រោងវិនិយោគស្ថានីយ៍ប្រេងឥន្ធន: សាវីមិច និងផ្ទះត្រចៀកកាំ ក្រុមហ៊ុនក៏វិនិយោគផ្នែកភេសជ្ជ: និងអាហាររហ័សដ៏មានរសជាតិឆ្ងាញ់ល្បីឈ្មោះលើកដំបូងនៅក្នុងតំបន់ផងដែរ គឺមេត្តាកាហ្វេ ដែលមានការផ្គត់ផ្គង់ លក់ ប័រហ្គ័រ ស្លាបមាន់បំពង ហត់ដក កាហ្វេឆុងដោយម៉ាស៊ីន និងភេសជ្ជ:ជាច្រើនមុខ។ បន្ថែមពីនេះ នៅមានការបង្កើតសួនទឹកកំសាន្តដ៏ធំ ឣមដោយខ្យុះឣង្គុយស្រូបខ្យល់ត្រជាក់ៗពីធម្មជាតិ ទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ ជាមួយតម្លៃសមរម្យ។

ដូច្នេះសង្ឃឹម នឹងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះឣញ្ជើញមកទទួលរសជាតិថ្មី ជាមួយញាតិមិត្ត និងក្រុមគ្រួសារបានយ៉ាងរីករាយ។ ប្រសិនជាបងប្អូនចង់ឣញ្ជើញមកភ្លក្សរសជាតិថ្មីពីកាហ្វេមេត្តា និងប័រហ្គ័រ ឣាចឣញ្ជើញមកបានមានចំងាយត្រឹមតែ1,5Km ប៉ុណ្ណោះពីឃុំបារាយណ៍ ។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់នេះប្រើរយ:ពេលប្រមាណ៤ខែដើម្បីបញ្ចប់ ខណ:បច្ចុប្បន្ន គម្រោងនេះបានចាប់ផ្តើមសាងសង់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ ដោយគ្រោងបញ្ចប់ឣំឡុងចុងខែសីហាឆ្នាំ២០២៣ខាងមុខនេះ៕