ថ្មីៗនេះ ខ្ញុំបានទទួលសំណួរមួយចំនួនដែលសួរខ្ញុំ ថាតើយើងអាចរស់នៅបែបសាមញ្ញ ប៉ុន្តែពោរពេញដោយភាពវិជ្ជមានដោយរបៀបណា? ថ្ងៃនេះ ខ្ញុំសូមចែករំលែកគន្លឹះទាំង១៥ជាលើកដំបូងរបស់ខ្ញុំ សម្រាប់ធ្វើឱ្យជីវិតយើងកាន់តែប្រសើរ ដែលខ្ញុំបានអនុវត្តពេញមួយជីវិតរបស់ខ្ញុំ។

១. គប្បីជ្រើសរើសគុណភាពជាជាងបរិមាណ
២. ត្រូវរៀនពីមនុស្សវ័យក្មេងដែលមានជំនាញខុសៗគ្នា និងគោរពចាស់ទុំដែលមានបទពិសោធច្រើនជាងយើង
៣. ប្រកាន់ខ្ជាប់នូវអាកប្បកិរិយា និងវិន័យក្នុងជីវិត ដែលយើងត្រូវអនុវត្តរហូតដល់ក្លាយជាទម្លាប់ក្នុងការរស់នៅ
៤. ត្រូវមានឆន្ទៈ ក្នុងការដែលរក្សាពាក្យសម្តី ពោលគឺ និយាយអី ធ្វើហ្នឹង
៥. រក្សាភាពសាមញ្ញាដោយមិនគិចពីអ្វីស្មុគស្មាញពេក
៦. កំណត់អាទិភាពជីវិត និងការងារឱ្យបានត្រឹមត្រូវ
៧. មើលថែខ្លួនឯងជាមុន
៨. កំណត់រយៈពេលមើលទូរសព្ទក្នុងកម្រិតទាប
៩. ចូលគេងពីព្រលប់ ក្រោកពីព្រលឹម
១០. និយាយអរគុណ និងពោលពាក្យសុំទោសឱ្យបានញឹកញាប់
១១. ត្រូវដឹងថាសូម្បីតែមនុស្សដ៏អស្ចារ្យបំផុតក៏ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវអ្វីដែលគាត់ចង់បាននោះដែរ
១២. កាត់បន្ថយការបរិភោគអាហារនៅខាងក្រៅ
១៣. បោះបង់ចោលអតីតកាលដែលមិនល្អ
១៤. កុំបារម្ភច្រើនអំពីអនាគតដែលមិនទាន់មកដល់
១៥. ជ្រើសរើសសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសជានិច្ច និងគ្រប់កាលៈទេសៈ ៕