សៀមរាប ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញា ធ រ ជា តិ អប្សរា និងអាជ្ញាធរខេត្តសៀមរាប បាន និងកំពុងរៀប ចំក សាង ហេដ្ឋា រច នា សម្ព័ន្ធរូបវន្តក្នុងក្រុង រុន តា ឯក និង ពា ក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភា ពរ ស់នៅល្អ ប្រ សើ រ រ ប ស់ បង ប្អូ ន ប្រ ជា ពល រ ដ្ឋ នៅក្នុ ងតំ ប ន់ ទាំងពីរ ។ នេះ បើតាម ប្រសាសន៍ ឯកឧត្ត ម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រ សួង រៀប ចំ ដែន ដី នគរូប នីយកម្ម និងសំណង់ នៅក្នុងកិច្ច ប្រជុំ ពិភាក្សា ជំរុញការ ចុះបញ្ជីដីធ្លីនៅខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន មានប្រសាសន៍ថា ស្រប តាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការ ងារ ចុះបញ្ជីដីធ្លី ជា បញ្ហា សំខាន់ដែល ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បានយកចិត្តទុកដាក់ ខ្ពស់ ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញ ដល់ ក្រុមការងារ ចុះបញ្ជី ដីធ្លីជូន ប្រជាពលរដ្ឋ ត្រូវ ខិតខំបំពេញ ភារកិច្ច នេះឱ្យបានល្អ ត្រឹមត្រូវ និងឆាប់រហ័សស្រ បតាម គោល ការណ៍ របស់ រាជរដ្ឋាភិបាល ដែល បានកំណត់ ជាពិសេស គឺការ បន្ត សកម្ម ភាព រៀបចំ ចុះបញ្ជីដីធ្លី នៅជុំវិញ បឹង ទន្លេសាបឱ្យ បាន រួចរាល់ប្រកបដោយ ប្រសិទ្ធភាព និងសុក្រិតភាព ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រី រាជការ ទាំងអស់ ត្រូ វបន្ត បំពេញភារកិច្ច រៀងៗខ្លួន ជាប្រក្រតី ដោយ ជ្រោ ង ទង់ សាមគ្គី ឯកភាពផ្ទៃកក្នុង ឱ្យកាន់តែរឹង មាំ និងរក្សាពូនជ្រុំ មរតក ដ៏ មានតម្លៃ នានា ដែល ថ្នាក់ដឹក នាំ ជំនាន់ មុន បន្សល់ទុកឱ្យ ដើម្បី ចូលរួមគាំទ្រ សម្រេច ឱ្យបាន នូវ បេសកកម្មដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ច កោណ ដែល បានដាក់ចេញ និងស្នើ អាជ្ញាធរគ្រប់ជាន់ ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវា ង ក្នុង កិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម ។ ទន្ទឹម នឹង ការ រៀបចុះបញ្ជី ដីធ្លីនៅតាមបណ្ដា ខេត្ត ទូទាំង ប្រ ទេសនេះដែរ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវ រៀបចំក្រុង ឱ្យបានស្អាត ដើម្បី លើក កម្ពស់ សុខុមាលភាព របស់ ពល រដ្ឋ ដូចជា ក្រុង ដែលមាន សួន ហាត់ប្រាណ មានផ្លូវ សម្រាប់ថ្មើជើង ធ្វើយ៉ាងណាឱ្យ ពលរដ្ឋ បាន បញ្ចេ ញ ព លកម្ម បាន ច្រើន ដូចជា ការ ដើរ ទៅផ្សារ សាលា រៀន និងទៅកន្លែង ធ្វើការ ជាដើម ។
សូមរំលឹកដែរថា កាលពីពេលកន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ ឱ្យរៀបចំ បង្កើត បុរីជនបទ នៅតាម បណ្ដាខេត្ត នានា ឱ្យបានច្រើន ដើម្បីផ្សារភ្ជាប់ និងលើកកម្ពស់ ជីវ ភាព របស់ ពល រដ្ឋ នៅតាមបណ្ដាខេត្ត និងទី ក្រុង និងយក ក្រុង រុនតាឯក និងពាក់ស្នែង គឺជា ក្រុង គំរូ ៕