នៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនខេអហ្វអេបានរៀបចំនំបញ្ចុកសាមគ្គីមួយពេលសម្រាប់បុគ្គលិកគ្រប់ផ្នែកហូបជុំគ្នា ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ។ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបសម្តែងការអរគុណចំពោះលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខេអេហ្វអេ និងលោកជំទាវ ដែលតែងតែគិតគូរ ដល់បុគ្គលិកគ្រប់ៗរូបជានិច្ច។ សូមគោរពជូនពរលោកឧកញ៉ា និងលោកជំទាវ ជួបតែសេចក្តីសុខ និងមានសុភមង្គលក្នុងគ្រួសារ។