នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ អ្នកជំនាញវាយតម្លៃអចលនវត្ថុរបស់ក្រុមហ៊ុនខេអេហ្វអេ សាខាខេត្តបាត់ដំបង-សៀមរាប ដឹកនាំដោយលោក ស៊ុន មេសា និងក្រុមការងារ បានបន្តចុះជួបជាមួយធនាគារជាដៃគូរបស់ខ្លូននៅក្នុងគោលដៅ បង្កើតទំនាក់ទំនងល្អរវាងក្រុមហ៊ុន និងធនាគារ ពិសេសដើរអោយទាន់ការីកចម្រើនរបស់ប្រទេសកម្ពុជា ទៅនិងការវិវតដ្ឋន៍ថ្មីៗជាបន្តបន្ទាប់របស់ពិភពលោក ដែលកំពុងតែរីកម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនចេះរីងស្ងួត។ ក្នុងនាមអ្នកជំនាញវាយតម្លៃអចលនវត្ថុមួយរូបរបស់ក្រុមហ៊ុនខេអេហ្វអេ ប្រចាំសាខាខេត្តបាត់ដំបង-សៀមរាប លោក មេសា នឹងបន្តធ្វើការអោយបានកាន់តែល្អជាងនេះបន្ថែមទៀត ជាមួយធនាគារជាដៃគូររបស់ខ្លូន។