នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក វ៉ាសុវណ្ណឧត្តម ប្រធានផ្នែកទីផ្សារក្រុមហ៊ុន KFA និងជាតំណាងរបស់លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA Group បានអញ្ជើញចូលរួមក្នុងវិធីមហាសន្និបាតលើកទី១៣ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនជាប្រេស៊ីដិនថ្មីរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) សម្រាប់អាណត្តិឆ្នាំ២០២៣ – ២០២៤ ដែលមានបេក្ខភាព លោក សន សៀប ជាប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាសមាគមចំនួន៦រូបផ្សេងទៀត ឈរឈ្មោះជាតំណាងសមាគមផងដែរ។
ពិធីនេះដែរបានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តកម្មអាជីវកម្ម អចលនវត្ថុ និងបញ្ចំ និងក្រុមទាំងអស់ជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ។