ភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជន រាជរដ្ឋាភិបាលតាមរយៈ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគាំទ្រគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន 3 មានទុនវិនិយោគសរុបចំនួន 15.4 លានដុល្លារ បង្កើតរោងចក្រកាត់ដេរនៅខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងកណ្តាល ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ក្រុមទាំង3ដែលទទួលបានការគាំពីរាជរដ្ឋាភិបាលរួមមាន :
1- ក្រុមហ៊ុន “BOLITO GARMENT CO., LTD” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 5,2លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1.336កន្លែង។
2- ក្រុមហ៊ុន “XIN LI AN SHOES CO., LTD” មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5,1លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 468កន្លែង។
3- ក្រុមហ៊ុន “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5,1លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1.431កន្លែង៕