សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានកិត្តិយសសូមស្វាគមន៍ សមាជិកថ្មី គឺ ធនាគារវីង (ខេមបូឌា) ម.ក (Wing Bank)

ធនាគារវីង (ខេមបូឌា) ម.ក មានផលិតផល និងសេវាកម្ម ដូចជា ៖ ឥណទាន ប្រាក់បញ្ញើ គណនីសន្សំ ការផ្ទេរប្រាក់ សេវាបង់ទឹកភ្លើង និងការទូទាត់ធានារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្ស ព្រមទាំងសេវាបញ្ចូលកាតទូរសព្ទផងដែរ។ លើសពីនេះទៅទៀត ធនាគារ វីង ផ្ដល់ជូននូវការទូទាត់សម្រាប់ការលក់រាយតាមរយៈកម្មវិធី “WingPay” និងបានដាក់ឲ្យដំណើរការ ថា្នលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចជា “WingMall” និង “WingMarket” ដើម្បីជួយសម្រួលទៅដល់ប្រតិបត្តិការ រវាងម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ (B2C) និង រវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្ម (B2B)។

ធនាគារ វីង ក៏ផ្ដល់ជូននូវសេវាកម្ម ដើម្បីបម្រើទៅដល់វិស័យកសិកម្មនៅកម្ពុជា តួរយ៉ាងមានកម្មវិធី WingAgri ដែលជាថ្នាលជួយសម្រួល ប្រតិបត្តិការដើម្បីជួយទៅដល់សហគមន៍កសិកម្មផងដែរ។