នេះជាកំណត់ត្រាថ្មីមួយទៀតក្នុងប្រវត្តិសាស្ត្ររបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដែលបានបញ្ចប់ជាស្ថាពរនូវការសាងសង់កែលម្អមុខមាត់ថ្មីនៃខ្លោងទ្វាររបស់តំបន់ ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការងារសាងសង់កែលម្អនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឈ្មោះរបស់តំបន់ បានផ្លាស់ប្តូរជាផ្លូវការណ៍ពី «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» មកជា «តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» ដោយមានការទទួលស្គាល់ និង អនុញ្ញាតពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

ខ្លោងទ្វារថ្មីនេះ មានរំលេច រូបសញ្ញា «ម្កុដ» ដ៏ស្រស់ស្អាតជាផ្នែកមួយដ៏សំខាន់នៃការរចនាម៉ូដ ដែលរូបសញ្ញានេះ ត្រូវបានមហាជនទូទៅស្គាល់គ្រប់គ្នាថាជានិមិត្តសញ្ញានៃ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបង្ហាញនូវភាពអស្ចារ្យរបស់ក្រុមហ៊ុន។ ច្រកចេញចូល ក៏ត្រូវបានបន្ថែមចំនួន ពី២ច្រក ទៅជា ៣ច្រកផងដែរ ដើម្បីបន្ថែមនូវភាពទាក់ទាញ និងស្កឹមស្កៃ ឱ្យសមស្របជាមួយការរីកចម្រើនជាលំដាប់របស់ក្រុមហ៊ុនជាច្រើនឆ្នាំកន្លងមក។

យើងខ្ញុំពិតជាមានមោទនភាពចំពោះមុខមាត់ថ្មីរបស់តំបន់សេដ្ឋកិច្ចពិសេសរបស់យើងក្រៃលែង ហើយសង្ឃឹមថា ខ្លោងទ្វារថ្មីនេះនឹងក្លាយជាទីដៅថ្មីមួយក្នុងតំបន់ ដែលគ្រប់ៗគ្នាបានឃើញ និងពេញចិត្ត៕