បរទេស៖បន្ទាប់ពីរយៈពេលនៃការអភិវឌ្ឍន៍ឆ្ពោះទៅទិសខាងលិចនៃរដ្ឋធានីយ៉ាងឆាប់រហ័ស ចាប់តាំងពីការប្រកាសអំពីការពង្រីកក្រុងមកនៅពេលនេះក្រុងហាណូយ នៅតំបន់ភាគខាងកើតក៏ចាប់ផ្តើមផ្ទុះនូវតំរូវការទិញលក់អចលនទ្រព្យខ្លាំងគួរឲ្យកត់សំគាល់ផងដែរ។

សកម្មភាពប្រែប្រួលនេះកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគក្នុងស្រុក និងបរទេសដែលមានកេរ្តិ៍ឈ្មោះជាច្រើន រួមទាំងអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្បីៗដូចជា Vingroup, Ecopark, Masterise, T&T, BRG Group និង Eurowindow ជាដើមផងដេរ។

ក្រុមហ៊ុនទាំងនេះបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍គម្រោងធំៗរួចមកហើយកាលពីពេលកន្លងមកដែលមានដូចជា Vinhomes Ocean Park, Eurowindow Twin Parks និង Masteri Waterfront។គម្រោងទាំងនោះបានបម្រើនិងចូលរួមចំណែកដ៏សំខាន់ដល់ទីផ្សារជាពិសេសលើការផ្គត់ផ្គង់ថ្មីៗ បើទោះបីជាវិស័យអចលនទ្រព្យបានឆ្លងកាត់និងប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ក៏ដោយកាលពីពេលចុងក្រោយនេះមកក៏ដោយ។

សន្ទុះទីផ្សារអចលនទ្រព្យនៅហាណូយភាគខាងកើតចំពោះក្រុមហ៊ុនអចលនទ្រព្យយក្សទាំងនេះអាចត្រូវបានកំណត់ដោយសារកត្តាជាច្រើនផ្សេងទៀតផងដែរដូចជាការរៀបចំចក្ខុវិស័យនៃផែនការតំបន់រាជធានី ដោយក្នុងោះសង្កត់ធ្ងន់លើការពង្រីកទំនាក់ទំនងជិតស្និទ្ធជាមួយខេត្ត និងទីក្រុងជិតខាងចំនួន៩។

ក្នុងនោះគេសង្កេតឃើញថាកត្តាដែលជម្រុញសំខាន់មួយទៀតនោះគឺព្រំដែននៅ តំបន់ភាគខាងកើតដែលមានព្រំប្រទល់ជាប់នឹងខេត្តភាគខាងជើងដែលមានស្ថានភាពស្ថេរភាពនិងវិបុលភាពបំផុតចំពោះវិស័យឧស្សាហ៍កម្មមួយចំនួនដូចជាខេត្ត Hung Yen, Bac Ninh និង Hai Duong និងទីក្រុង Haiphong។

ក្រៅពីគេសង្កេតឃើញថាមានគម្រោងជាតិសំខាន់ៗមួយចំនួននៅក្នុងតំបន់នេះផងដែរដែលត្រូវបានបញ្ចប់ និងដាក់ឱ្យដំណើរការ រួមមាន ស្ពាន Vinh Tuy ស្ពាន Dong Tru ស្ពាន Nhat Tan ផ្លូវហាយវេហាណូយ-ហាយហ្វុង និងផ្លូវប្រសព្វ Co Linh ហើយបន្ថែមលើសពីនេះ ក៏មានទាំងគម្រោងដែលកំពុងបន្តដូចជាស្ពាន Vinh Tuy ដំណាក់កាលទី 2 និងក៏ដូចជាការពន្លឿនវឌ្ឍនភាពនៃស្ពាន Tran Hung Daoផងដែរ៕