ភ្នំពេញ ៖ ក្នុងផែនការមេ របស់ រាជរដ្ឋាភិបាល កម្ពុជា តាំងពី អាណត្តិទី ៦ត្រូវធ្វើការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ចំនួន១៧៤ គម្រោង ជាមួយនឹងទំហំ ថវិកា សរុប ជិត ៤០ ពាន់លានដុល្លារ អាមេរិក គិតចាប់ពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០៣៣ ។

បើតាមសៀ វភៅ ផែនការ មេគ្រប់ជ្រុង ជ្រោយ ស្ដីពី ប្រព័ន្ធដឹក ជញ្ជូន អន្តរ មធ្យោបាយ និងភស្តុភារកម្ម កម្ពុជា ឆ្នាំ២០២៣-២០៣៣ បានបង្ហាញថា គម្រោង ដែល រាជរដ្ឋាភិបាល បាន គ្រោង អភិ វឌ្ឍន៍ច្រើនជាង គេនោះគឺគម្រោងផ្លូវ ថ្នល់ ដែល មានរហូតដល់ ៩៤គម្រោង បន្ទាប់ មកគឺគម្រោង ដឹកជញ្ជូន តាមផ្លូវ ទឹកសាប ដែលមានចំនួន ២៣ គម្រោង គម្រោង ដឹកជញ្ជូនតាម ផ្លូវ សមុទ្រ មានចំនួន ២០ គម្រោង គម្រោង អភិវឌ្ឍន៍ ផ្លូវ ដែក ចំនួន៨ គម្រោង និង គម្រោ ង ប ន្ថែម ផ្សេងទៀត ចំនួន ៤គម្រោង ។


ក្នុង សៀវភៅ ផែនការ មេ របស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ថវិកា ប៉ានស្មាន តម្រូវ ការ ហិរញ្ញប្បទាន មាន ទំហំ សរុប ប្រមាណ ៣៦,៦៧ពាន់ លានដុល្លារ អាមេរិក ដែល ក្នុង នោះ តម្រូវ ការ ក្នុ ងរយៈ ពេល ខ្លី និងមធ្យម ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ មានប្រមាណ ១៩,៩២ ពាន់លានដុល្លារ អាមេរិក ឬជាមធ្យម ប្រមាណជិត ៤ ពាន់ លាន ដុល្លារ អាមេរិកក្នុងមួយឆ្នាំ ។

ក្នុង ផែនការ មេ បានបញ្ជាក់ថា ប្រភព ហិរញ្ញប្បទាន សម្រាប់យកមកអភិវឌ្ឍ ន៍ គម្រោងទាំង នោះរួមមាន ១.យន្ត ការ គាំទ្រហិរញ្ញវត្ថុ សម្រាប់ គម្រោង វិនិយោគ សាធារណៈហិរញ្ញប្បទាន ដោយ ថវិកា ជាតិ , ២. យន្តការ គាំទ្រ ហិ រ ញ្ញ វត្ថុ សម្រាប់គម្រោងវិនិយោគ សាធារណៈហិរញ្ញប្បទាន ពី ក្រៅ ប្រទេស , និង ៣. យន្ត ការ គាំទ្រ ហិរញ្ញវត្ថុ ស ម្រាប់ គម្រោង វិនិ យោគ សា ធា រ ណៈ តាម យន្ត ការ ភាពជាដៃគូរវាង រដ្ឋ និងឯកជន ។


គួរ បញ្ជាក់ថា ដោយសារតែផែនការ មេ នេះ មានលក្ខណៈស្មុគ្រស្មាញ និង ប្រើ ពេលវេលា យូរ ការអនុវត្តផែន ការ មេនេះ ត្រូវ គ្រប់គ្រង ហានិភ័យ ចម្បងៗដូចជា ១.ការកៀរគរ ហិរញ្ញ ប្ប ទាន ដើម្បីទ្រទ្រង់ ការ វិនិយោគ អាច នឹង សម្រេច បាន តាមការរំពឹងទុក ដោយសារ ការ ប្រែប្រួល នូ វលក្ខខណ្ឌ ហិរញ្ញវត្ថុ , ២. ការ ប៉ាន់ស្មាន ចំណាយ អាច នឹងទាប ជាង ចំណាយ វិនិ យោគ ជាក់ ស្ដែង , ៣.បញ្ហា គ្រោះធម្មជាតិ និង ការ ប្រែ ប្រួល អាកាសធាតុអាច នឹងបង្អាក់ នៃការ កសាង ហេដ្ឋា រចនាសម្ព័ន្ធ , ៤ ការ ផ្ដល់ អាទិភាពលើ ការថែទាំ និងជួសជុល នឹង កម្រិត ដល់ លទ្ធផល នៃ កា រកសាង ហេដ្ឋារចនាសម្ព័ន្ធ , ៥. វិបត្តិហិរញ្ញវត្ថុ សុខភាព និង សេដ្ឋកិច្ចពិភពលោក នាំឱ្យសេដ្ឋកិច្ច ប្រែប្រួល និងផ្លាស់ ប្តូរ លក្ខខណ្ឌ ហិរញ្ញវត្ថុ និង ៦. ការ សម្របសម្រួលស្ថាប័ន និង ធនធាន មនុស្ស មិនទាន់មានប្រសិទ្ធភាព ដែល អាច នាំទៅរក ហានិភ័យ សម្រាប់ការ អនុវត្ត ផែនការ ទាំង មូល ៕