កំពត : អាចនិយាយបានថាជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្រសម្រាប់ទឹកដីនៃក្រុងកំពត ជាមួយនឹងវត្តមានហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាត ប្រកបដោយសោភ័ណភាព មានបរិស្ថានល្អនៃតំបន់ឆ្នេរដ៏វែងអន្លាយ លាតសន្ធឹងនៅប្រ៉បមាត់ស្ទឹងព្រែកកំពង់បាយ ក្នុងក្រុងកំពត សម្រាប់ជាទីកន្លែងលំហែរកាយ ហាត់ប្រាណ និងថតរូបភាពអនុស្សាវរីយ៍ផ្សេងៗ។
បន្ថែមពីលើនេះ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺវត្តមាននៃរូបសំណាកសត្វសេះសមុទ្រ ឈរបង្អួតរាងយ៉ាងសង្ហាដ៏ធំ ខ្ជាក់ទឹកចូលទៅក្នុងទឹកសមុទ្រនៃព្រែកកំពង់បាយ ស្រដៀងគ្នាទៅនឹងរូបសំណាកសត្វសឹង្ហខ្ជាក់ទឹកនៅក្រុងសិង្ហបុរី នាទន្លេហ្វូលីនតុន យ៉ាងដូច្នោះដែរ។
ក្រោយវត្តមាននៃសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីៗទាំងនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ក៏ដូចជាបណ្តាទេសចរជាតិ -អន្តរជាតិ បានបង្ហាញពីក្ដីរីករាយ សាទរក្រៃលែង ជាមួយនឹងការស្ញប់ស្ញែងនូវគំនិតរបស់ថ្នាក់ដឹកនាំខេត្តដែលផ្តួចផ្ដើមឲ្យចេញជាលទ្ធផល និងជាសមិទ្ធផលប្រចាំខេត្ត ក្រុងកំពតនាពេលនេះ ។ រូបភាព : បេះដូងកំពត