ភ្នំពេញ ៖ ច្បាប់ វិនិយោគថ្មី នៃព្រះរាជាណាចក្រដែលព្រះ ករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះ ហស្តលេខា ដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បាននិងកំពុងទាក់ទាញការវិនិយោគពីក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ ។ ក្រៅពី អត្ថប្រយោជន៍ជាច្រើនដែលទទួលបានពី ច្បាប់ថ្មីនេះវិនិយោគិនទាំងខ្មែរ និងបរទេសក៏មានសិទ្ធិ អាទិភាពសំខាន់ៗចំនួន៤ទៀតនៅពេលចូលមក វិនិយោគនៅក្នុងប្រទេសកម្ពុជា ។


យោងតាម សៀវភៅ ច្បាប់វិនិយោគថ្មី នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឱ្យដឹងថា សិទ្ធិ អាទិភាពសំខាន់ៗចំនួន ៤ដែល វិនិយោគិនទទួលបានក្នុងក្របខណ្ឌច្បាប់ វិនិយោគ ថ្មីនេះរួម មា ន ៖

១. សិទ្ធិជួល និយោជិត បរទេស ដើម្បី គ្រប់ គ្រង ឬ ប្រតិបត្តិ ការ គម្រោង វិនិយោគ ក្នុង ចំនួនមិនលើស ចំនួនដែល កំណត់ ដោយ ច្បាប់ និងលិខិត បទដ្ឋាន គិត យុត្តជាធរមានក្នុ ងករណី ដែលពុំ អាច រក និយោជិត ខ្មែរដែល មា ន ជំនាញ ដើម្បី គ្រប់គ្រង ឬ ប្រតិបត្តិ ការ គម្រោង វិនិយោគ នោះ ។ ការអនុញ្ញាត ឱ្យជួល និយោជិត បរទេស គឺ ត្រូវ ពិ និត្យ ទៅតាមស្ថាន ភាព ជាក់ស្ដែង និងពុំ មានលក្ខណៈអចិន្ត្រៃយ៍ ទេ ។

២. សិទ្ធិទទួលបានការ ស្នាក់នៅ បណ្ដោះអាសន្ន រយៈពេល វែងសម្រាប់ ខ្លួនឯងផ្ទាល់ សហព័ទ្ធ និងកូន ដែលជា អនីតិជន ក្នុងអំឡុង ពេលដែល គម្រោង វិនិយោគ ផ្ទាល់ ខ្លួន មាន ប្រតិបត្តិការ ។

៣. សិទ្ធិ ស្នើ សុំ ការអនុញ្ញាត ស្នាក់នៅ បណ្ដោះ អាសន្ន រយៈ ពេលវែង សម្រាប់ និយោជិត បរទេស សហព័ទ្ធ និងកូន ដែល ជាអនីតិជនក្នុងអំឡុងពេល កិច្ច សន្យា ការងារ នៅមាន សុពល ភាព ។

៤. សិទ្ធិ ទទួលបាន បណ្ណ ការងារ និងសៀវភៅ ការងារ សម្រាប់ខ្លួនផ្ទាល់ និង និយោជិត បរទេសរបស់ខ្លួន ។ ក្រុម ប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ឬអនុគណៈកម្មាធិការ វិនិយោគ រាជធានី ខេត្ត ត្រូវចេញ លិខិត បញ្ជាក់ ពី ឋានៈ ជា វិនិយោគិនជូន បុគ្គលពាក់ព័ន្ធ ក្នុងគម្រោងវិនិយោគ ទៅតាមការ ស្នើ សុំ របស់វិនិយោគិន ដើម្បីប្រើប្រាស់ សម្រាប់ ការ ស្នើ សុំ ការអនុញ្ញាត ស្នាក់ នៅបណ្ដោះអាសន្ន រយៈពេលវែង បណ្ណការងារ និងសៀវភៅ ការងារ និងគោល បំណង ចាំបាច់ ដទៃទៀត ស្រប តាម នីតិ វិធី ជាធរមាន ។

គួរ បញ្ជាក់ថា គិតត្រឹម ត្រីមាស ទី ១ឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោង វិនិយោគ ចំនួន ១០៦ គម្រោង ដែលមានទុន វិនិយោគ ប្រមាណ ២,២ ពាន់លានដុល្លារ ក្នុងនោះ គម្រោង វិនិយោគ ភាគ ច្រើនគឺជា គម្រោង ក្នុងវិស័យឧស្សាហកម្ម ៕