ស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា គាំទ្រគម្រោងព្រែកជីក ហ្វូណន តេជោ ខ្មែរធ្វើបាន (គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប)
តាំងនាមខ្ញុំបាទផ្ទាល់ ឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន KFA Group សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការគោរពអបអរសាទរចំពោះមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ជាមួយនឹងពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាមួយគ្នានេះ ខ្ញុំបាទ និងក្រុមគ្រួសារ ក៏ដូចជាបណ្តាបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន KFA Group ពិតជាមានមោទនភាពបំផុតជាមួយនឹងគម្រោងជាប្រវត្តិសាស្ត្រនៃព្រែកជីកហ្វូណន តេជោ ដែលនឹងក្លាយជាជាមិទ្ធផលដ៏អស្ចារ្យជាទីផបំផុតក្នុងលើកកម្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាផ្លូវទឹកដ៏សំខាន់សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន និងភស្តុភាកម្ម ក៏ដូចជា ប្រភពទឹកសម្រាប់ការបង្កើរបង្កើនផលដំណាំរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ខ្ញុំបាទ និងក្រុមគ្រួសារ ក៏ដូចជាបណ្តាបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន KFA Group ទាំងអស់សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។