ភ្នំពេញ ៖ យោង តាម អនុក្រឹត្យ របស់រដ្ឋាភិបាល នៅ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ បានសម្រេច បង្កើត ក្រុង ថ្មីមួយ នៅ ខេត្ត ព្រះសីហនុ គឺក្រុង កំពង់សោម ដោយ កាត់ យក ឃុំ ចំនួន៥ ពី ស្រុក ព្រៃនប់ មកស្ថិតនៅក្រោម ការ គ្រប់គ្រងរបស់រដ្ឋ ក្រុ ងកំពង់សោម ។

តាមរយៈអនុក្រឹត្យដដែលបានបង្ហាញផងដែរ ចំពោះ ឃុំទាំង ៥ កាត់ ពី ស្រុកព្រៃនប់ រួមមានឃុំ រាម ឃុំ បិត ត្រាំង ឃុំ អូរ ឧកញ៉ា ហេង ឃុំ បឹង តាព្រហ្ម និង ឃុំ អូរជ្រៅ ដូច្នេះ ឃុំ ទាំង នេះ នឹង ក្លាយទៅជា សង្កាត់ ក្នុង ក្រុង កំពង់សោម ហើយ ទីតាំង រដ្ឋបាល ក្រុង កំពង់ សោម នឹង ស្ថិតនៅក្នុង សង្កាត់ រាម ក្រុង កំពង់សោម ។

យោងតាម មាត្រា៤ នៃអនុក្រឹត្យ បាន បញ្ជាក់ថា ក្រុម ប្រឹក្សា ស្រុកព្រៃនប់ និងគណៈអភិបាលស្រុក ព្រៃនប់ ត្រូវ បន្ត គ្រប់ គ្រង ឃុំ ចំនួន ៥ ឃុំរាម ឃុំ បិតត្រាំង ឃុំ អូរឧកញ៉ាហេង ឃុំ បឹ ង តា ព្រហ្ម និងឃុំ អរជ្រៅ រហូតដល់ មាន ក្រុម ប្រឹក្សា ក្រុង កំពង់សោម និងគណៈ អភិបាល ក្រុង កំពង់សោម មកជំនួស ។
ការ បង្កើត ក្រុង ថ្មីៗ នៅតាមបណ្ដាខេត្ត គឺជាការ ទាក់ទាញ ដល់ ការ វិនិយោគមួយ នៅក្នុង តំបន់ នោះ ពីព្រោះថា នៅពេលរដ្ឋាភិបាល បង្កើត ក្រុង ថ្មី រដ្ឋាភិបាល ត្រូ វចំណាយ ថវិកា លើការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុង តំបន់ នោះ ឱ្យស័ក្តិ សម នឹង ឈ្មោះជាក្រុង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុង ត្រូ វតែទំនើប ជាង កាលនៅជា រដ្ឋបាល ស្រុក ។

គួរ រម្លឹកថា ខេត្តព្រះសីហនុ ជា តំបន់មួយ ដែលរដ្ឋា

ភិបាល បានយក ចិត្ត ទុកដាក់ ក្នុងការជំរុញការ អភិវឌ្ឍ ដោយ រដ្ឋា ភិបាល បានកំណត់ យក ខេត្តព្រះសីហនុ ធ្វើ ជាគោលដៅអភិវឌ្ឍន៍ឱ្យ ដូច ក្រុង មួយ របស់ប្រទេស ចិន គឺក្រុង ស៊ិន ជិន ដែលជា តំបន់ បណ្ដុំ ដោយឧស្សាហកម្ម បច្ចេកវិទ្យា ។ ដោយឡែក ក្រុង កំពង់ សោម ដែលទើប ប្រកាស បង្កើត ថ្មីៗ នេះ ក៏ឃើញថា មានការ រីកលូតលាស់ គួរឱ្យកត់សម្គាល់ គ្រាន់តែគម្រោងមួយ នៅក្នុងក្រុង ថ្មីនេះ មានទឹកប្រាក់ វិនិយោគ ប្រមាណ១៦ពាន់ លានដុល្លា រអាមេរិកទៅ ហើយ នោះគឺគម្រោង Bay Of Light ឬ គម្រោង រាមស៊ីធី ។

នៅក្នុងប្រទេស កម្ពុជា រហូតមកដល់ពេលនេះ មានខេត្ត ចំនួនពីរ ហើយដែលមាន ក្រុង រហូត ដល់ បី ក្នុងនោះរួមមានខេត្តកណ្ដាល មានក្រុង តាខ្មៅ ក្រុង សំពៅពូន និងក្រុង អរិយក្សត្រ ចំណែក ខេត្តព្រះសីហនុ មានក្រុង ព្រះសីហនុ ក្រុង កោះរ៉ុង និងក្រុង កំពង់សោម ។ ក្រៅពី នោះ ខេត្ត ផ្សេង ទៀត មាន ក្រុង ភាគ ច្រើន ចំនួន ១ និងខេត្ត មួយចំនួនទៀត មានក្រុង ចំនួន ២ក្នុងរដ្ឋបាលខេត្ត ដូចជាខេត្ត កំពត ខេត្តស្វាយរៀង ខេត្ត បន្ទាយ មានជ័យ ខេត្តកំពង់ស្ពឺ ជាដើម ៕