អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងគណៈប្រតិភូមូលនិធិ ស៊ីធីអិន (CTN) នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកថវិកាមូលនិធិ ស៊ីធីអិន (CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ៥០០២១៦ដុល្លារ ប្រគល់ជូនសម្ដេចផងដែរ។
សូមរំលឹកថា តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានដឹកនាំ និងជំរុញការរៀបចំធ្វេីមូលនិធិ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ, ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។

នេះជាទឹកចិត្ត និងជាកម្លាំងសាមគ្គីមួយរបស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា៕


