យោងតាមរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញថា៖ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជា ប្រមូលពន្ធបានសរុបចំនួន ១៣ ១៣៤ ៩៧៤លានរៀល (ប្រហែល ៣,៣០៤លានដុល្លារ) ពីប្រភពពន្ធទាំងអស់ នៅក្នុងឆមាសទី១ឆ្នាំ ២០២៥ ស្មើនឹង ៥៣,៤% នៃផែនការគោលដៅ ដែលបានកំណត់សម្រាប់ឆ្នាំ២០២៥ ។
កម្ពុជា មានស្ថាប័នចំនួន២ ដែលទទួលខុសត្រូវ លើការប្រមូលពន្ធ៖ ទីមួយគឺ អគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងទីពីរ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
របាយការណ៍ដដែលដែលបានចេញផ្សាយកាលពីថ្ងៃ ២៥សីហានេះ បានឲ្យដឹងទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រមូលចំណូលពន្ធចំនួន ៥ ៩៤៨ ៩១៣ លានរៀល (ប្រហែល ១,៤៩៧លានដុល្លារ) ក្នុងអំឡុង៦ខែដំបូងឆ្នាំនេះ ស្មើនឹង ៥៨,៦% នៃផែនការគោលដៅឆ្នាំ២០២៥។ ពន្ធលើប្រាក់ចំណូលបានកើនឡើង ១៦,៥% ក្នុងឆ្នាំកន្លងមក។
ដោយឡែក អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចំនួន ៧ ១៨៦ ០៦១ លានរៀល (ប្រហែល ១,៨០៨លានដុល្លារ) ស្មើនឹង ៤៧,៩% នៃផែនការគោលដៅឆ្នាំ ២០២៥។
ក្រសួងសេដ្ឋកិច្ច បានលើកឡើងនៅក្នុងរបាយការណ៍ថា ជារួម ការប្រមូលចំណូលពីប្រភពពន្ធទាំងអស់ នៅក្នុងឆមាសទី១នៃឆ្នាំនេះ ត្រូវបានអនុវត្តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណា ក្នុងឆ្នាំ ២០២៥ ការប្រមូលចំណូលពន្ធ នឹងសម្រេចបាន ៨៦,៥% ក្រោមផែនការគោលដៅ ដោយសារការធ្លាក់ចុះ នៃពន្ធលើប្រាក់ចំណេញ អាករលើតម្លៃបន្ថែម និងពន្ធពិសេស ខណៈដែលប្រាក់ចំណូលពី វិស័យមួយចំនួនរួមទាំងសំណង់ និងអចលនទ្រព្យត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងកម្រិតទាប បូកជាមួយនឹងគោលនយោបាយ លើកទឹកចិត្តបន្តដល់វិស័យទាំងនោះ។

 

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ