ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខេអេហ្វអេ បានជួបប្រជុំការងារលើផ្នែកសំណង់ជាមួយវិស្វករ អ្នករចនាប្លង់ របស់ក្រុមហ៊ុន ដើម្បីស្វែងរកចំណុចខ្វះខាតមួយចំនួន ក្នុងគោលដៅឆ្ពោះទៅរកចំណុចមួយដែលល្អ និងឈានដល់គោលដៅដែលចង់បាន។
ក្នុងកិច្ចប្រជុំនោះដែរ លោកឣគ្គនាយក បានផ្តល់អនុសាសន៍ល្អៗជាច្រើនដល់បុគ្គលិក ជាពិសេសអោយមានទំនួលខុសត្រូវលើការងារ និងមានភាពឈ្លាសវៃក្នុងការដោះស្រាយ ជាមួយអតិថិជន ដែលបានទទួលសេវាពីក្រុមហ៊ុន។
លោកឣគ្គនាយក បានកោតសរសេរសើរដល់បុគ្គលិកទាំងអស់គ្នាដែលមានភាពបត់បែនលឿន ហើយហ៊ានទទួលខុសត្រូវលើការងារដែលខ្លូនកំពុងតែធ្វើ ក្នុងគោលដៅប្រយោជន៍រួមក្រុមហ៊ុន។

#ប្រភពរូបភាពនិងខ្លឹមសារក្រុមហ៊ុនខេអេហ្វអេ