នៅថ្ងៃសៅរ៍ ០៦រោច ខែភទ្របទ ឆ្នាម្សាញ់ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នា២០២៥ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខេអេហ្វ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកនៃក្រុមហ៊ុនខេអេហ្វអេ មកកាន់បិណ្ឌទី០៦ នៅវត្តពោធិអំពិល ស្ថិតនៅក្នុងឃុំសំបួរ ស្រុកទ្រាំង ស្ថិតនៅក្នុងខេត្តតាកែវ ។

ការកាន់បិណ្ឌទី០៦ នៅលើទឹកដីនៃខេត្តតាកែវនៅពេលនេះ គឺដើម្បីឧទ្ទិសកុសលជូនដល់អ្នកមានគុណទាំងឡាយ រួមនឹងញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយទីនេះផ្ទាល់ក៏ជាទឹកដីកំណើតរបស់ឧបាសិកា នួន គុណ ដែលជាលោកឪពុករបស់លោកឧកញ៉ាអគ្គនាយកក្រុមហ៊ុនផងដែរ។
បន្ទាប់ពីចប់ការបំពេញកុសលទាននៅវត្តរួច លោកអគ្គនាយកក៏បន្តដឹកនាំបុគ្គលិកទាំងអស់ហូបអាហារសាមគ្គីដ៏ឆ្ងាញ់ពិសារ ជាមួយបរិយាកាសដ៏រីករាយ និងស្នាមញញឹម ប្រកបដោយក្តីស្រលាញ់ចំពោះលោកអគ្គនាយកក្រុមហ៊ុន និងបុគ្គលិក។
ជាមួយគ្នានេះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណចំពោលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខេអេហ្វអេ និងលោកជំទាវ ស្រីស្រស់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អប្រសើរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសម្រេចបាននូវក្តីប្រាថ្នាគ្រប់ភារកិច្ចទាំងអស់ និងសូមជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។