ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
នៅម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) ដែលដឹកអ្នកដំណើរពីទីក្រុងអាប៊ូដាប៊ី (AUH) ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបញ្ជាក់ពីការចាប់ផ្តើមប្រតិបត្តិការហោះហើរ ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។
កាលវិភាគហោះហើរពី AUH មក KTI គឺជើងហោះហើរ EY0434 រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ខណៈម៉ោងចេញដំណើរ ២០៖៤៥ ទៅដល់ម៉ោង ០៦៖៥៥ (+១)។ ចំណែកកាលវិភាគហោះហើរពី KTI ទៅ AUH គឺជើងហោះហើរ EY0435 រៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍ ខណៈម៉ោងចេញដំណើរ ០៧៖៤៥ មកដល់ម៉ោង ១២៖៤៥។
ក្រុមហ៊ុន Etihad Airways (Cambodia) បានចាត់ទុកថា ផ្លូវហោះហើរថ្មីនេះជួយបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើអាជីវកម្ម និងការកម្សាន្ត បើកទ្វារទៅកាន់ឱកាសថ្មីៗនៅមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត៕

