ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA និងលោកជំទាវ នៅថ្ងៃទី0៩ ខែតុលា ឆ្នាំ២០២៥នេះ បានូលរួមបរិច្ចាគថវិកាសប្បុរសធម៌ចំនួន បួនលានរៀល (៤,០០០,០០០រៀល) ជូនដល់សមាគមសិល្បករខ្មែរ តាមរយៈកម្មវិធីតន្រ្តីទេសចរណ៍ ទ្រទ្រង់ជនភៀសសឹក ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA និងលោកជំទាវ ដែលជានិច្ចកាលតែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លូនចូលរួមនៅក្នុងសកម្មភាពសប្បុរសធម៌សង្គម។
សូមបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុនខេអេហ្វអេ គឺជាក្រុមហ៊ុនឈានមុខគេមួយលើវិស័យអលនវត្ថុនៅកម្ពុជា ដែលបានឈ្នះពានរង្វាន់ជាច្រើនទាំងជាតិ និងអន្តរជាតិ ហើយក្រុមហ៊ុនបានឈរជើងយ៉ាងរឹងមាំលើវិស័យនេះរយៈពេល១០ឆ្នាំមកហើយ ដែលផ្តល់សេវាកម្មវាយតម្លៃ ទិញ លក់ ជួល អចលនវត្ថុគ្រប់ប្រភេទ។