នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ អ្នកជំនាញវាយតម្លៃអចលនវត្ថុរបស់ក្រុមហ៊ុនខេអេហ្វអេ សាខាខេត្តបាត់ដំបង-សៀមរាប ដឹកនាំដោយលោក ស៊ុន មេសា បានបន្តចុះជួបជាមួយធនាគារចំនួនពីរបន្ថែមទៀត ក្នុងគោលដៅ បង្កើនទំនាក់ទំនងល្អរវាងក្រុមហ៊ុន និងធនាគារ ព្រមទាំងរិតចំណងមេត្រីភាពរវាងគ្នាទៅវិញទៅមក។ ក្នុងនាមអ្នកជំនាញវាយតម្លៃអចលនវត្ថុមួយរូបរបស់ក្រុមហ៊ុនខេអេហ្វអេ ប្រចាំសាខាខេត្តបាត់ដំបង-សៀមរាប លោក មេសា នឹងបន្តចុះជួប ជាមួយបណ្តាធនាគារក្នុងស្រុកជាច្រើនទៀត ដើម្បីស្វែងយល់បន្ថែមពីទីផ្សារនាពេលបច្ចុប្បន្ន និងផែនការយុទ្ធសាស្រ្តថ្មីៗក្នុងន័យពង្រីកបាននូវលទ្ធផលថ្មីរវាងក្រុមហ៊ុន និងធនាគារជាដៃគូ។