ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំសន្និបាតលើកទី១៦ បូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកផែនការសម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទ “ រឹងមាំទាំងអស់គ្នា ដើម្បីឧត្តមភាពវិជ្ជាជីវៈ ” ក្រោមវត្តមាន ឧកញ៉ា សន សៀប ប្រធានសមាគម និងជាអនុប្រធាន ក្រុមប្រឹក្សាភិបាល គណៈកម្មការ ព្រមទាំងសមាជិកសមាជិការបស់សមាគម CVEA ដោយមានការចូលរួមឧបត្ថម្ភធំពី ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល។
ក្នុងឱកាសដែលឡើងទទួលលិខិតសរសើរ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ លើជំនាញផ្នែកវាយតម្លៃអចលនវត្ថុ ពីសមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ភួន សុភី ប្រធានផ្នែកវាយតម្លៃក្រុមហ៊ុនខ្មែរហ្វោនដេសិនអឹព្រេហ្សល បានបង្ហាញពីក្តីរីករាយ ក្នុងការទទួលយកលិខិតសរសើរដ៏មានសារៈសំខាន់មួយនេះហើយលោកក៏បានបង្ហាញពីការតាំងចិត្ត និងប្តេជ្ញាថា៖ ខិតខំប្រឹងប្រែងបំពេញការងារអោយបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ដើម្បីជំរុញឱ្យក្រុមហ៊ុនមានភាពរីកចម្រើន នឹងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ជាពិសេសលើសេវាកម្មវាយតម្លៃអចលនវត្ថុនៅកម្ពុជា។

អត្ថបទ/រូបភាពដោយ៖ ក្រុមការងារក្រុមហ៊ុនខ្មែរហ្វោនដេសិនអឹព្រេហ្សល