ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ាជំទាវ ម៉ៅ ចំណាន គិតម៉េង នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកសម្ពោធផ្សារ វីង សប និងហាង K’FAE ចំនួន៤ទីតាំងនៅរាជធានីភ្នំពេញក្នុងពេលតែមួយ រួមមាន រួមមាន Wingshop បឹងកេងកង1, Wingshop មហាវិថីសហព័ន្ធរុស្ស៊ី, K’FAE មហាវិថីម៉ៅសេទុង និង K’FAE IFL ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី, សមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ដៃគូអាជីវកម្ម ភ្នាក់ងារវីងម៉ាស្ទ័រ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនទៀត។

សូមបញ្ជាក់ថា ៖ ផ្សារ វីងសប គឺជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាគំនិតថ្មីនៃផ្សារទំនើប (Convenience Store) នៅកម្ពុជា មានគោលបំណងជួយឱ្យការទិញទំនិញប្រចាំថ្ងៃរបស់អតិថិជនកាន់តែរហ័ស រលូន និងងាយស្រួល ព្រមជាមួយនឹងបង្កើតឱកាសអាជីវកម្មថ្មីៗសម្រាប់សហគ្រិនក្នុងស្រុក តាមរយៈការទិញសិទ្ធិជាដៃគូរអាជីវកម្មរបស់ខ្លួន។ ដោយឡែក ហាង K’FAE ដែលជាគំនិតថ្មីក្នុងការផ្តល់ជូននូវកាហ្វេទំនើប និងសេវាកម្មរហ័ស ផ្សារវីងសប គាំទ្រដល់ដៃគូទិញសិទ្ធិអាជីវកម្មរបស់ខ្លួន និងភ្នាក់ងារវីងម៉ាស្ទ័រ ព្រមទាំងលើកកម្ពស់អាជីវកម្មក្នុងស្រុក និងសហគមន៍ តាមរយៈការច្នៃប្រឌិតភាពងាយស្រួល និងការគាំទ្រយ៉ាងមុតមាំពីសំណាក់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប៕