អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានជួបពិភាក្សាការងារជាមួយលោក ចាង ផេង «ស៊ីហ្ស៊ី» ចាវ (Changpeng “CZ” Zhao) នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Binance (បៃណាណ) នៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

 

នៅក្នុងជំនូបពិភាក្សាអ្នកឧកញ៉ា គិត ម៉េង និងលោក ចាង ផេង «ស៊ីហ្ស៊ី» ចាវ បានពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការទៅលើផ្នែកបច្ចេកវិទ្យាថ្មី និងជួយផ្នែកធនធានមនុស្សនៅកម្ពុជាស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្ស ។ ជាពិសេសបន្ទាប់ពីក្រុមហ៊ុនបៃណិន របស់លោក ចាង ផេង «ស៊ីហ្ស៊ី» ចាវ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ក៏បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រទេសជាតិ ចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ Web3។

 

ក្រុមហ៊ុនបៃណិន គឺជាក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ប្លុកឆេន (Blockchain) និង គ្រីបតូឃើរិនស៊ី (Crypo Currency) ឈានមុខគេរបស់ ពិភពលោក។ ក្រុមហ៊ុនលោក ក៏បានរួមចំណែកជាមួយក្រុមហ៊ុនរបស់លោកមហាសេដ្ឋី អ៉ីឡុន ម៉ាស់ (Elon Musk) ទិញក្រុមហ៊ុនTwitterផងដែរ។

 

ក្រុមហ៊ុនបៃណិន របស់លោក ចាង ផេង «ស៊ីហ្ស៊ី» ចាវ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ក៏បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រទេសជាតិ ចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ Web3 បន្ទាប់ពីបានចុះអនុស្សរណៈកាលពីដើមឆ្នាំនេះ ហើយកំពុងរង់ចាំការអនុម័តបទប្បញ្ញត្តិ។ នៅក្នុងកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ដែលបានចុះហត្ថលេខានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការស្វែងរកលទ្ធភាពនៃការបង្កើតដំណោះស្រាយ និងថ្នាលដោយផ្អែកលើកម្មវិធី Web3 ព្រមទាំងប្រើប្រាស់ចំណេះដឹងបច្ចេកវិទ្យា និងសមត្ថភាពវេទិកា blockchain របស់ Binance ដើម្បីជួយថែរក្សាកំណើនសេដ្ឋកិច្ច ដែលផ្តោតលើផ្នែកជាក់លាក់នៃសង្គម។