ភ្នំពេញ ៖ ចាប់តាំងពី កម្ពុជា បានជួបវិបត្តិ កូវីដ ១៩ កាលពីអំឡុង ឆ្នាំ២០២០ ស្ថានភាព ទីផ្សារអចលនទ្រព្យ ចាប់ផ្ដើមរង្គោះរង្គើ ប៉ុន្តែមិនទាន់ជាធ្ងន់ធ្ងរពេកនោះ ទេ រហូតមកដល់ វិបត្តិកូវីដ ១៩ ដំណាក់ កាលទី ២ ពោលគឺនៅក្នុងអំឡុង ឆ្នាំ២០២១ ស្ថានភាព បានចាប់ផ្ដើម មានស្ថានភាពធ្ងន់ជាង វិបត្តិកូវីដ ១៩ ដំណាក់ ទី ១ ។ ដោយឡែកមកដល់ ពេលបច្ចុ ប្បនេះ ស្ថានភាព នៃវិស័យ អចលនទ្រព្យ រួមក្នុង ប្រទេស កម្ពុជា ក៏មិនខុសគ្នាពីស្ថានភាព នៅក្នុង វិបត្តិកូវីដ ១៩ ក្នុង ដំណាក់ ទី ២ ប៉ុន្មាននោះដែរ ។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុនអចលនទ្រព្យ KFA Group បានមានប្រសាសន៍ថា ស្ថានភាព វិស័យអចលនទ្រព្យ ក្នុង ប្រទេស កម្ពុជា នាពេល បច្ចុ ប្បន្ន នេះ ហាក់មិនសូវ ខុស ប្លែក ប៉ុន្មានពីអំឡុង ពេលកូវីដ ១៩ ដំ ណា ក់ ទី២នោះដែរ ពោលគឺនៅតែបន្តមានភាពស្ងប់ស្ងាត់ ។ ប៉ុន្តែ ក្នុ ងវិស័យ អចលនទ្រព្យ នេះ វាមានការបែង ចែកជា៤ផ្នែក រួមមានផ្នែកដី កសិកម្ម ដីសម្រាប់ឧស្សាហកម្ម ផ្នែកលំនៅឋាន និងផ្នែកពាណិជ្ជកម្ម (សណ្ឋាគារ, ការិយាល័យជួល ផ្សារទំនើប) ។

លោកឧកញ៉ា បានបន្តថា ៖ «ក្នុង ចំណោម ផ្នែក ធំៗ ចំនួន ៤ ក្នុង វិស័យអចលនទ្រព្យ នេះ យើងឃើញថា ផ្នែក កសិកម្ម និង ឧស្សា ហកម្ម នៅមានដំណើរ ល្អ ជាពិសេស កសិកម្ម ដោយ ដីសម្រាប់កសិកម្មមានតម្រូវការ ខ្ពស់ តែ យ៉ាង ណា ក្ដី ដីធ្លីក្នុង ផ្នែកនេះមិនមានកា រប្រែប្រួ លខ្លាំងណាស់ ណា ទេ ។ សម្រាប់ អចលនទ្រព្យ ផ្នែក លំនៅឋាន ផ្ទះសំ បែ ង ឃើញថា បន្តថមថយ ដោយ ការ អភិវឌ្ឍ បានដក ឃ្លាមួយរយៈ ដោយមិនមានការអភិវឌ្ឍ ច្រើនដូចមុនកូវីដ នោះ ទេ ។ ជាមួយគ្នានោះដែរ តម្លៃលំនៅឋាន បាន ធ្លាក់ ចុះ ចន្លោះពី ១៥ ទៅ ២៥ ភាគរយ ជាពិសេស លំនៅឋាន ដែលមានការអភិវឌ្ឍថ្មីៗ ខណៈដែលអ្នកអភិវឌ្ឍ ន៍ ត្រូវកែប្រែតម្លៃផ្ទះសាជាថ្មី» ។

 

លោកឧញ៉ា បន្ថែមថា នៅក្នុងដំណាក់ កាលនៃ វិបត្តិ នេះ លំនៅឋានតម្លៃសមរម្យ ក៏នៅតែ អាចលក់ ចេញ បា ន ជា ហូរ ហែរ ដោយសារអ្នកអភិវឌ្ឍន៍លំនៅឋាន ប្រភេទ នេះ ផ្ដល់ លក្ខខណ្ឌ បង់ ប្រាក់ ដោយរំលស់ ជា ប្រចាំ ខែ ហើយ អ្នកដែលមានលុយ សុទ្ធ សម្រាប់ទិញបង់ផ្ដាច់ក៏មាន ចំនួន ច្រើន ទើបធ្វើ ឱ្យ ទីផ្សារនៃ ប្រភេទ នេះ នៅ តែ មានភាពរលូន ។ ចំណែក ទីផ្សារ ខុនដូវិញ ក៏ឃើញថា គម្រោងដែលបាន សាងសង់ រួចរាល់ ហើយ មាន មនុស្ស រស់នៅពេញៗ ដោយ តម្លៃខុនដូប្រភេទនេះ ក៏មិនមានកា រប្រែប្រួលដែរ ចំណែក ខុនដូ ដែល មិន ទាន់ សាងសង់ រួចឃើញថា តម្លៃ បានថមថយ បន្តិច ដោយសារអ្នកទិញ ក៏មានចំនួន ថមថយ ជាង មុនដែរ៕

default