ភ្នំពេញ ៖ទីផ្សារ ខុនដូ ជាផ្នែក មួយនៃវិស័យ អចលនទ្រព្យ ដូច្នេះនៅក្នុងវិបត្តិ នៃជំងឹកូវីដ ១៩ និងវិបត្តិ សេដ្ឋកិច្ច សកល នេះ ទីផ្សារ ខុនដូក៏រងផលប៉ះពាល់ គួរ ឱ្យ សម្គាល់ ដែរ ដោយ សកម្មភាពនៃសាងសង់ ទិញ លក់ និងតម្លៃ មានការ ថមថយមួយកម្រិត ក្នុងនោះ សម្រាប់ ខុនដូ ដែល បានសាងសង់រួចរាល់នៅរក្សា តម្លៃថេរ ឬមានកា រ ប្រែ ប្រួល តិចតួច ប៉ុន្តែសម្រាប់ខុនដូដែលកំពុង សាងសង់ឃើញថាមានតម្លៃធ្លាក់ចុះ គួរឱ្យកត់សម្គាល់ ។

លោកឧកញ៉ា នួន រឹទ្ធី ប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KFA Group បានមានប្រសាសន៍ថា ខុនដូ ដែល សាង សង់ រួច រា ល់ ឃើញ មានមនុស្ស រស់នៅច្រើន ហើយ តម្លៃរបស់ វា វិញក៏ឃើញថា មិនមានការ ប្រែប្រួលដែរ ខណៈ ខុន ដូ ដែល កំពុង សាងសង់ឃើញថា ទាំង ការទិញ-លក់ និង តម្លៃ មានភាពថមថយ គួរឱ្យកត់សម្គាល់ ។

លោកឧកញ៉ាបញ្ជាក់ថា ៖

« ខុនដូ ដែលកំពុងសាងសង់ និង ត្រូវ ការ បញ្ចប់ កន្លែង ខ្លះ ធ្លាក់ចុះពី ២០ ទៅ ៣០ ភាគរយ តាមរយៈការ ធ្វើ ទីផ្សារ ដូចជា ការបញ្ចុះតម្លៃ ជូនអ្នកអតិថិជនដែលជាអ្នកទិញ ។ ការធ្វើ បែបនេះ គឺ ដើម្បី ទាក់ ទាញ អ្នកទិញបន្ថែម ប៉ុន្តែក៏មិនទទួល បានការ ទិញ បន្ថែម ច្រើននោះដែរ ។ ខុនដូដែលសាងសង់ រួច មិនមានការធ្លាក់ថ្លៃ នោះទេ ពីព្រោះថា ខុនដូ ប្រភេទ នេះ ម្ចាស់ កម្មសិទ្ធិ អាចជួល បន្តឱ្យ អ្នកមានតម្រូវការ ដូច្នេះអាច រក ចំណូល ត្រលប់មក វិញ បានខ្លះ ចំណែក ខុនដូ កំពុង សាងសង់ នៅមិនទាន់អាច រក ចំណូលដល់អ្នកទិញ បាននោះទេក្នុង ដំណាក់ កាល នេះ អញ្ចឹងហើយទើបអ្នក រកទិ ញ ខុន ដូ គាត់ស្វែង រក ខុនដូ ណា ដែល សាងសង់រួច»។

លោកឧកញ៉ា បន្ថែមថា បច្ចុប្បន្ន នេះ ចំនួន ខុនដូនៅរាជធានីភ្នំពេញ មានរាប់ម៉ឺន យូនីត ដោយក្នុងនោះ ខុនដូ ដែលសាងសង់រួចរាល់ មានប្រមាណ ២០ ភាគរយ ទៅ ៣០ភាគរយ ដូច្នេះ សបញ្ជាក់ថា ខុនដូមិនទាន់ សាងសង់ រួច មានចំនួនច្រើនជាង ខុនដូ ដែល រួចរាល់ និងដាក់លក់លើ ទីផ្សារ ។

ជាការ កត់សម្គាល់ កាលពី ប៉ុន្មាន ឆ្នាំ មុន អ្នកទិញលក់ ខុនដូ នៅក្នុ ងប្រទេស កម្ពុជា ភាគច្រើនគឺជា ជន បរទេស ប៉ុន្តែ នៅក្នុងដំណាក់ កាលនៃ វិបត្តិកូវីដ១៩ មកឃើញថា អ្នកទិញខុនដូ ភាគច្រើនគឺជា ប្រជា ពលរដ្ឋ ក្នុង ស្រុក ហើ យ អ្នក អភិវឌ្ឍន៍ ខុនដូក៏ បាន ចាប់ផ្ដើម កែប្រែ ពីកា រផ្គត់ផ្គង់ ជា លក្ខណៈបរទេស មក ការផ្គត់ផ្គង់ ខុនដូ សម្រាប់ ប្រជាពលរដ្ឋ កម្ពុជា ។

អ្នកជំនាញ នៃវិស័យ អចលនទ្រព្យជាច្រើន បានលើកឡើង ថា នៅពេល ណាទីក្រុងកាន់តែរីក ទៅកាន់តែឆ្ងាយ ពលរដ្ឋ ដែលមិនចង់ ទៅរស់ នៅ តំបន់ជាយក្រុង ក៏បាន ទិញ ខុនដូនៅកណ្ដាលក្រុង ងាយស្រួលក្នុងការ ធ្វើដំណើរ ទៅធ្វើការ និង រស់នៅជិត បណ្ដុំអាជីវកម្ម ៕