ភ្នំពេញ ៖ រដ្ឋបាល សាលា រាជធានីភ្នំពេញ បាន បើក កិច្ច ប្រជុំ មួយកាលពីចុងសប្ដាហ៍កន្លងទៅនេះពីគម្រោង រៀបចំ ផ្លូវ សម្រាប់ថ្មើជើង នៅ៣ទីតាំង ដែលមានផ្ទៃដី សរុប ជិត ៦០ហិកតា ស ម្រា ប់ឱ្យ ពលរដ្ឋ អាច ដើរ កម្សាន្ត ពេល ល្ងាច ឬ ស ម្រា ប់ពលរដ្ឋអាច រត់ ហាត់ ប្រាណ ស្របទៅតាម ការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងរៀ បចំ ដែ នដី ន គ រូប នី យ ក ម្ម និ ង សំ ណង់ ដែ ល ជំ រុ ញ ឱ្យ មាន ការរៀបចំ សម្រាប់ថ្មើ ជើងនៅទីក្រុង ឱ្យបានច្រើន ។
យោង តាមគម្រោង ប្លង់ មេ របស់ សាលារាជរដ្ឋាភិបាល ដែលចេញផ្សាយ នៅពេលថ្មីៗបានបង្ហាញ ទីតាំង ចំនួន ៣ ដែលរ ដ្ឋ បាល រាជធានីភ្នំពេញគ្រោងរៀបចំ ដោយក្នុងនោះរួមមានតំបន់ នៅមុខ ក្រសួងប្រៃសណីយ៍ ដែលតំបន់ នេះ នឹង រៀបចំ ជា វិថី អាហារ សម្រា ប់ប ង ប្អូន ប្រ ជា ព លរដ្ឋអាច ដើរ ក ម្សាន្ត ផង ហាត់ ប្រាណផង និងអាចទទួលទាន អាហារ បាន ផងដែរ ។ តំបន់ទី ១នេះ គ្រោងនឹង រៀប ចំ លើ ផ្ទៃដីទំហំ ៣,៣ហិកតា ដោយព្រំប្រទល់ ខាងជើង ជាប់ ផ្លូវលេខ ៩៤ ខាង ត្បូង ជាប់ ផ្លូវ លេខ ១០៦ ខាងលិច ជាប់ ផ្លូវ១៣ និង ខាង កើត ជាប់ តីរវិថីព្រះសីសុវត្ថិ ។
តំបន់ទី ២ ដែល សាលា រាជធានីភ្នំពេញ គ្រោងនឹ ងអភិវឌ្ឍ ន៍ ជាផ្លូវ ថ្មើរជើង មានផ្ទៃដីទំហំ ២០,៧ហិកតា ដោយ ខាង ជើង ជាប់នឹង ផ្លូវ លេខ ១០៦ ខាង ត្បូង ជាប់ផ្លូវ លេខ ១៨៤ ខាងលិច ជាប់ផ្លូវលេខ ១៣ និងខាងកើត ជាប់ តីរ វិថី ព្រះសីហនុ សុវត្ថិ ។ តំបន់ នេះក៏គ្រោងនឹង រៀបចំជា តំបន់ ផ្សាររាត្រី (ផាប់ ស្ទ្រីត )ផងដែរ ។ ចំណែក តំបន់ ទី ៣ ដែល ត្រៀម រៀប ចំជា ផ្លូវថ្មើជើងដែរ នោះ មានផ្ទៃដីទំហំ ៣៤ហិកតា ដោយ មានព្រំប្រទល់ ខាងជើង ជាប់ផ្លូវ លេខ ១៨៤ ខាងត្បូង ជាប់ មហា វិថី ព្រះសីហនុ ខាង លិចជាប់ ផ្លូវ លេខ ០៧ និងខាង កើត ជាប់ តីរវិថី ព្រះសីហនុ ។ តំបន់នេះ នឹង គ្រោ ងរៀបចំ ជា តំបន់ លំ ហែ កាយ ។
បើតាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា តំបន់ទាំង៣ ដែលសាលា រាជ ធា នី ភ្នំ ពេញ គ្រោង នឹង រៀបចំ ជា ផ្លូវ ថ្មើជើង នោះ ក៏គ្រោងនឹង រៀបចំ ឡើង ឱ្យមាន សោភ័ណភាពស្រស់ បំ ព្រង ជា តំបន់ បៃតង មាន សួន ច្បារ តាំង ភ្លើង ចម្រុះពណ៌ មានបង្គន់ អនាម័យ ចំណតយានយន្ត បណ្ដោះ អា សន្ន មាន ហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និង ជាកន្លែង PUP STREET ផងដែរ ។ នៅ ពេល ធ្វើ រួច រា ល់ តំបន់ ទាំង នេះនឹង បើកឱ្យភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ចូល ទិញទំនិញ និងកម្សាន្ត សប្បា យ ចាប់ ពី ម៉ោង ៦ ល្ងាច ដល់ ម៉ោង ១១ យប់ ។
ឯកឧត្តម បានបន្តថា គម្រោង អភិវឌ្ឍន៍ផ្លូវ ថ្មើរជើង និងផ្សាររាត្រីទាំងនេះ បាន សិក្សា ចប់ សព្វ គ្រប់ហើយ ហើយក៏បានចាប់ ផ្ដើមអនុវត្តន៍ការងារ ចាប់ពីពេលនេះ ដោយត្រូវ ប្រើប្រាស់ពេលវេលា សាងសង់ ផ្លូវនេះរយៈ ពេល ៦ខែ ពោលគឺត្រូវ ធ្វើឱ្យរួចរាល់ នៅមុន ចូលឆ្នាំសាកល ២០២៥ ខាងមុខនេះ ។
គួរ បញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ ឧបនាយករ ដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូប នីយកម្ម និង សំណង់ កាលពីពេលថ្មីៗនេះ បានជំរុញឱ្យ មន្ត្រី និងក្រសួងពាក់ព័ន្ធ អភិវឌ្ឍន៍រៀបចំក្រុង ឱ្យ មានសោភ័ណភាព និង លើ កកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈ ការ ជំរុញឱ្យ ប្រជាពលរដ្ឋ ដើរ ឱ្យបានច្រើន ដូចជាការ រៀបចំផ្លូវ សម្រាប់ថ្មើរជើង រៀបចំដាំដើមឈើ នៅតាមដងផ្លូវ ថ្មើរជើងទាំង នោះជាដើម ៕