នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន ខេអេហ្វអេ KFA និងលោកជំទាវ បានចាត់តាំងក្រុមការងារនាំយកថវិកាផ្ទាល់របស់លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងថវិកាដែលបានពីសប្បុរសជន មកចូលរួមរំលែកទុក្ខជាមួយគ្រួសារសពយោធិនដែលបានពលីនៅអំឡុងពេលប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពានថៃ ការពារបូរណភាពទឹកដីកម្ពុជារាប់ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។

លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ឧបត្ថម្ភ និងចូលជាបច្ច័យផ្ទាល់ខ្លូនចំនួន ៥០០ដុល្លារសម្រាប់សពយោធិនពលីម្នាក់ បូករួមនឹងថវិការបស់សប្បុរសជន ដែលលោកឧកញ៉ាខិតខំអំពាវនាវកៀរគរបានសរុបជាថវិកាមួយចំនួនធំ ដើម្បីប្រគល់ជូនដោយផ្ទាល់ដល់ដៃរបស់ក្រុមគ្រួសារយោធិនពលី។ តាមរយៈការខិតខំយ៉ាងសកម្មរបស់ក្រុមការងារនៃក្រុមហ៊ុន ខេអេហ្វអេ ត្រឹមរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ថវិកាទាំងអស់នេះត្រូវបានប្រគល់ជូនដល់គ្រួសារសពយោធនពលីសរុបចំនួន ២៣នាក់ ដោយក្នុងនោះ បានបែងចែកទៅខេត្តផ្សេងៗគ្នា ដូចជា ខេត្តសៀមរាប មាន៩គ្រួសារ, ខេត្តកែប,ស្ទឹងត្រែង, តាកែវ, ព្រៃវែង, ត្បូងឃ្មុំ ១គ្រួសារ ខេត្តកំពង់ធំ, កំពង់ចាម បាត់ដំបង, និងកំពង់ឆ្នាំង ចំនួន ២គ្រួសារ សរុប ២៣គ្រួសារយោធិនពលី។

ខាងក្រោមនេះគឺជាតារាងបញ្ជីសប្បុរសជនដែលបានចូលរួមជាថវិកាបុណ្យសព វិរៈកងទ័ពដែលបានពលី ៖
១- ឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ស្រី ស្រស់ ចំនួន ១១, ៥០០ ដុល្លារ
២- លោកជំទាវ អ្នកឧកញ៉ា អ៊ាន អេឡែន ព្រមទាំងក្រុមគ្រួសារ ចំនួន ៥,៧៥០ ដុល្លារ
៣- លោកជំទាវ ចាន់ ណារី ព្រមទាំងក្រុមគ្រួសារ ចំនួន ១,៣០០ ដុល្លារ
៤- ឧកញ៉ា Lav Kang ព្រមទាំងក្រុមគ្រួសារ ចំនួន ១២៥ ដុល្លារ
៥- លោកស្រី កែវ ចំរើន និងស្វាមី ចំនួន ២,៣០០ ដុល្លារ
៦- H.E Chiep Chanyutha and Madam ចំនួន ១៥០ ដុល្លារ
៧- លោក សាន សេម និងភរិយា ចំនួន ៥៧៥ ដុល្លារ
៨- លោក ពៅ សារិទ្ធ និងភរិយា ចំនួន ១០០ ដុល្លារ
៩- លោក អ៊ី ម៉ានិត និងភរិយា ចំនួន ១០០ ដុល្លារ
១០- លោកជំទាវ Sarun Vithourath ព្រមទាំងក្រុមគ្រួសារ ចំនួន ១០០ ដុល្លារ
១១- លោកជំទាវឧកញ៉ា តែ អៃគាង នាយិការផ្នែកពាណិជ្ជកម្មនៃការិយាល័យមេធាវី តែ និងសហការី និងជាប្រធានក្រុមហ៊ុន បាកាន ត្រេនស្លេសិន ចំនួន ១,៥០០ ដុល្លារ
១២- ឯកឧត្តម ហួត ឃាងវេង និងលោកជំទាវ សេង វណ្ណារី ព្រមទាំងបុត្រ ចំនួន ១,០០០ ដុល្លារ
១៣- លោកជំទាវឧកញ៉ា នួន ពេជ្រសុផល និងស្វាមី ព្រមទាំងបុត្រ ចំនួន ២០០ ដុល្លារ
១៤- H.E Som Buthon and Madam ចំនួន ២០០ ដុល្លារ
១៥- លោក សុខ វាសនា និងភរិយា ចំនួន ២០០ ដុល្លារ
១៦- លោកជំទាវ តាំង គឹមឆេង ចំនួន ១២៥ ដុល្លារ
១៦- សប្បុរសជនមួយចំនួនទៀតចូលរួមសរុប ចំនួន ២០០ ដុល្លារ
ថវិកាសរុប ចំនួន ២៥,៤២៥ ដុល្លារ

ក្រុមគ្រួសារយោធិនពលីដែលទទួលបានថវិកា និងបច្ច័យឧបត្ថម្ភទាំងអស់ សូមគោរពថ្លែងអំណរគុណលោកឧកញ៉ា នួន រិទ្ធី លោកជំទាវ ព្រមទាំងសប្បុជន ដែលបានចំណាយធនធានផ្ទាល់ខ្លូន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពយោធិនពលីនៅពេលនេះ។ សូមគោរពជូនពរដល់ លោកឧកញ៉ា នួន រិទ្ធី លោកជំទាវ ស្រីស្រស់ រួមទាំងសប្បុរសជនទាំងអស់ សូមជួបតែសំណាងល្អ ជោគជ័យក្នុងការងារ ធ្វើដំណើរទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងជួបពរព្រះពុទ្ធបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជូនពរក្រុមហ៊ុន ខេអេហ្វអេ អោយទទួលបានជោគជ័យដ៏ធំធេង និងទទួលបានការងារថ្មីៗកាន់តែច្រើន និងឆ្ពោះទៅរកភាពរីកចម្រើនជានិច្ចនិរន្តន៍រហូតទៅ៕









