ភ្នំពេញ ៖ បច្ចុប្បន្ន តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បាន និងកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន មជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតមធ្យម ផ្សារទំនើប ជាពិសេសវិស័យលំនៅដ្ឋានបែបប្រណីត។ ជាក់ស្ដែង នៅខាងក្រោមនេះគឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណិត និងទំនើបប្រចាំភាគខាងត្បូងក្រុង។

១- គម្រោងដ៏ល្អបំផុតក្នុងទីក្រុងភ្នំពេញជាមួយ HNH Central ដែលជាអគារខុនដូកម្ពស់៣៧ជាន់ដ៏អស្ចារ្យលើផ្លូវ ៦០ ម៉ែត្រ។ គម្រោងដ៏លេចធ្លោនេះផ្ដល់ជូននូវភាពប្រណីត និងភាពងាយស្រួលជាមួយនឹងយូនីតសរុប ១,៧០០ ស្ថិតក្នុងអគារពីរ និងមានផ្សារទំហំ៦០ម៉ែត្រ ក៏ដូចជាកន្លែងកំសាន្ត និងសេវាកម្មជាច្រើនទៀត ដែលពិតជាសាកសមក្នុងការរស់នៅប្រចាំថ្ងៃ មានទីតាំងចាប់ពីជាន់ផ្ទាល់ដីដល់ជាន់ទី៥។ នៅលើជាន់ទី ៣៧ មាន Sky Bar ដ៏ពិសេសដែលផ្ដល់ជូនទេសភាពបែប Panoramic ដ៏ស្រស់ស្អាត។ ជាមួយជម្រើសយូនីតដូចជា៖ ប្រភេទខុនដូស្ទូឌីយ៉ូ ខុនដូ១បន្ទប់គេង និងខុនដូ២បន្ទប់គេង ដែលសុទ្ធសឹងតែមានរានហាលមុខផ្ទះ ដែលនេះជាចំណុចលេចធ្លោរបស់គម្រោងខុនដូ HNH Central ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះសម្រាប់ជីវិតរស់នៅរបស់អ្នក។

២- ទីក្រុងរណប ING៖ ជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមួយ លាតសណ្ឋឹងតាមបណ្តោយផ្លូវ៦០ម៉ែត្រ ជាមួយផ្ទៃដីអភិវឌ្ឍន៍សរុបចំនួន២,៥៧២ ហិកតា។ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបដ៏ធំនេះ រួមមានគម្រោងលំនៅដ្ឋានចាប់ពីខុនដូ រហូតដល់អគារលំនៅដ្ឋានទំនើបៗ ក៏ដូចជាអគារពាណិជ្ជកម្មផងដែរ។ ក្រុមហ៊ុនចំនួនពីរក៏ទើបតែបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍ គម្រោងលំនៅដ្ឋានបែបទំនើបរបស់ជប៉ុននៅក្នុងទីក្រុងរណបដ៏ធំនេះ។

៣- R&F City: ជាគម្រោងអភិវឌ្ឍន៍ខុនដូដ៏ធំមួយដែលស្ថិតនៅលើផ្លូវ៦០ម៉ែត្រ វាស្ថិតនៅជិតគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសស្ថិតនៅតំបន់សក្តានុពលនៃផ្លូវ៦០ម៉ែត្រ។ មានលំនៅដ្ឋានប្រភេទខុនដូ ចំនួន៥,០០០យូនីត ចាប់ពីបន្ទប់គេងមួយទៅបី ដែលបន្ទប់នីមួយៗបំពាក់ដោយគ្រឿងសង្ហារឹម និងបរិក្ខារទំនើបៗ។

៤- Urban Village Phase 2៖ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០២៣ មានទីតាំងអំណោយផល ដែលស្ថិតនៅទីប្រជុំជននៃតំបន់ផ្លូវ៦០ម៉ែត្រ។ គម្រោងនេះមានអគារចំនួន២ ដែលមាន៥១ជាន់ ជាមួយនឹងចំនួនយូនីតលំនៅដ្ឋានខុនដូចំនួន១៧០០ ដែលរាប់ចាប់ពីប្រភេទបន្ទប់ស្ទូឌីយ៉ូ ទៅដល់បន្ទប់គេង៣។ រស់នៅនៅក្នុងតំបន់ប្រជុំជន និងមានភាពសម្បូរបែប មានការលាយបញ្ចូលធម្មជាតិបៃតងផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃ។

៥- បុរី ប៉េង ហួត ដឹស្តាដាយមិន៖ ស្ថិតនៅលើផ្ទៃដីប្រហែល ៤០ ហិកតា ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបបុរី។ មានការផ្តល់ជូននូវប្រភេទផ្ទះតាមចំណូលចិត្តរបស់អតិថិជន ដែលមានដូចជា៖ ផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា និងហាងលក់ទំនិញ ភោជនីយដ្ឋាន សួនច្បារ និងកន្លែងកំសាន្ត ក្លឹបហាត់ប្រាណ និងមានការផ្តល់ជូនជាច្រើនទៀតដ៏សំបូរបែបដល់លោកអ្នក។

៦- The Landmark 60M៖ គម្រោងលំនៅដ្ឋាន និងអភិវឌ្ឍន៍ចម្រុះ ដែលសាងសង់លើផ្ទៃដីទំហំ១០០ហិកតា។ មានផ្តល់ជូនផ្ទះជាច្រើនប្រភេទ៖ រួមមានផ្ទះវីឡា ផ្ទះល្វែង និងផ្ទះអាជីវកម្ម។ វាជាគម្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុនធំគឺ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេស ដែលមានដើមទុនវិនិយោគរាប់ពាន់លានដុល្លារ។