កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ អ្នកជំនាញវាយតម្លៃអចលនវត្ថុរបស់ក្រុមហ៊ុនខេអេហ្វអេ ក្រុងភ្នំពេញ បានបន្តចុះជួបជាមួយ BM និងអ្នកជំនាញផ្នែកកម្ចីតាមបណ្តាធនាគារស្រុកដែលជាដៃគូ ដើម្បីបង្កើតភាពស្និទ្ធិស្នាល និងទំនាក់ទំនងល្អរវាងក្រុមហ៊ុន និងធនាគារនានានៅក្នុងស្រុក ក្នុងគោលដៅពង្រីកយុទ្ធសាស្រ្តទីផ្សារ និងភាពស្និទស្នាលរវាងក្រុមហ៊ុន និងធនាគារជាដៃគូ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងពង្រីកទំនាក់ទំនងរវាងគ្នានិងគ្នា អោយកាន់តែស្អិតរមួតជាងនេះបន្ថែមទៀត។