នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អ្នកជំនាញវាយតម្លៃអចលនវត្ថុរបស់ក្រុមហ៊ុនខេអេហ្វអេ សាខាខេត្តបាត់ដំបង-សៀមរាប លោក ស៊ុន មេសា និងក្រុមការងារ បានបន្តចុះជួបជាមួយធនាគារក្នុងស្រុកចំនួនពីរបន្ថែមទៀត ដែលស្ថិតក្នុងក្រុងប៉ោយប៉ែត សៀមរាប និងបន្ទាយមានជ័យ​ ក្នុងគោលដៅ បង្កើនទំនាក់ទំនងល្អរវាងក្រុមហ៊ុន និងធនាគារ ។ ការចុះជួបជាមួយបណ្តាធនាគារក្នុងស្រុកជាហូរហែនេះ បានធ្វើអោយលោក មេសា និងក្រុមការងារ បានយល់កាន់តែច្បាស់លាស់បន្ថែមទៀត បូកបន្ថែមនូវចំណេះដឹងថ្មីៗជាច្រើន ដែលរូបលោកផ្ទាល់ចង់បាន និងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន។ ក្នងនាមជាអ្នកជំនាញវាយតម្លៃ និងធនគារក្នុងស្រុកដែលតួអង្គទាំងពីរត្រូវតែសហការគ្នាទៅវិញទៅមកដោយខានមិនបាន។ លោក ប្តេជ្ញាថា៖ នឹងបន្តសកម្មភាពបែបនេះអោយបានជាប់ជាប្រចាំ ដើម្បីទំនាក់ទំនងផង និងធ្វើកិច្ចសហកាជាមួយគ្នាអោយកាន់តែស្អិតរមួតបន្ថែមទៀត ។

អត្ថបទសម្រួល/រូបភាពដោយក្រុមការងារ ខេអេហ្វអេ