នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ អ្នកជំនាញវាយតម្លៃអចលនវត្ថុរបស់ក្រុមហ៊ុន ខេអេហ្វអេ លោក ភួន សុភី និងលោក ថន រដ្ឋា បានបន្តចុះជួបជាមួយ តំណាងធនាគារក្នុងស្រុកជាបន្តទៀត ដើម្បីបង្កើនទំនាក់ទំនងល្អរវាងក្រុមហ៊ុន និងធនាគារ ។
លោកសុភី ថា៖ ចំពោះប្រតិបត្តិការរបស់យើង គឺមានភាពរហ័សរហួន ប្រកបដោយវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ដោយមិនអោយតិថិជនរបស់ខ្លូនរងចាំយូរ ឬទុកកិច្ចការចោលនោះទេ។ ទោះជាយ៉ាងនេះក្តី ធនាគារទាំងពីងខាងលើក៏បានផ្លាស់ប្តូយោបល់ជាមួយគ្នាទៅវិញទៅមកជាច្រើនផងដែរ ដើម្បីកែលម្អគ្នា ក្នុងន័យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាអោយកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងឱកាសនោះដែរ តំណាងធនាគារក្នុងស្រុក ក៏បានលើកសរសេរពីសេវាកម្មរបស់ក្រុមហ៊ុនខេអេហ្វអេ ថា មានសេវាកម្មលឿន រហ័ស និងគួរអោយទុកចិត្តបាន បើធៀបជាមួយក្រុមហ៊ុនវាយតម្លៃក្នុងស្រុកមួយចំនួន។
អត្ថបទសម្រួល/រូបភាពដោយក្រុមការងារ ខេអេហ្វអេ