ឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ស្រីស្រស់ និមន្តព្រះសង្ឃបង្សុកូលជូនលោកឪពុក នៅថ្ងៃសែនផ្នូរ
នៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៦ លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ស្រីស្រស់ ព្រមទាំងក្រុមគ្រួសារ បានមកជួបជុំគ្នា រៀបចំពិធីសែនផ្នូរ នៅផ្នូរលោកឪពុក នួន គុណ ។ ក្នុងពិធីនោះដែរ ក៏បាននិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនទៅលោកឪពុកជាទីគោរព ដែលបានអនិច្ចកម្ម អស់ពេលជាយូរមកហើយ ព្រមទាំងបណ្តាញាតិទាំងឡាយផងដែរ។