នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ អ្នកជំនាញវាយតម្លៃអចលនវត្ថុរបស់ក្រុមហ៊ុនខេអេហ្វអេ (KFA) សាខាខេត្តបាត់ដំបង តាមរយៈលោក ផល ពេជ្រមេសា បានបន្តចុះជួបជាមួយបណ្តាធនាគារក្នុងស្រុកជាបន្តបន្ទាប់ ក្នុងគោលដៅ បង្កើនទំនាក់ទំនងល្អរវាងក្រុមហ៊ុន និងធនាគារ ។ ជានិច្ចកាលលោក នឹងក្រុមការងារតែងតែចុះជួប និងពិភាក្សាការងារជាមួយដៃគូធនាគារ ទៅលើការងារជាក់ស្តែងដើម្បីដើរអោយទាន់ការអភិវឌ្ឍន៍ ការរីកចម្រើនរបស់ប្រទេស និងភាពបត់បែនរបស់សង្គមទាំងនៅកម្ពុជា និងលើពិភពលោក។ ជាមួយគ្នានេះលោក មេសា ក៏បានប្រាប់ដៃគូធនាគារថា ក្រុមហ៊ុនខេអេហ្វអេ នៅតែជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា លើវិស័យអចលនវត្ថុ ដែលមានសេវាកម្ម ទិញ លក់ ជួល វាយតម្លៃទ្រព្យ នឹងធ្វើការដោយទំនួលខុសត្រូវ ផ្អែកលើជំនាញ និងបទពិសោធន៍១១ឆ្នាំ។
ចំណែកដៃគូធនាគារទាំង៣ ក៏បានលើកសរសើរក្រុមហ៊ុនខេអេហ្វអេចំៗថា៖ ជាក្រុមហ៊ុនដែលបម្រើសេវាកម្មអតិថិជនបានលឿន និងរហ័ស ប្រកបដោយការទទួលខុសត្រូវ និងតម្លៃសមរម្យតាមទីផ្សារ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចូលមកដល់ឆាប់ៗខាងមុខនេះ តាមរយៈលោក មេសា តំណាងក្រុមហ៊ុនខេអេហ្វអេ ប្រចាំសាខាខេត្តបាត់ដំបង-សៀមរាប សូមជូនពរដៃគូធនាគារទាំងអស់សូមទទួលបានជោគជ័យថ្មីៗ និងសម្រេចកិច្ចការងារបានតាមផែនការដែលបានគ្រោងទុក។
អត្ថបទសម្រួល/រូបភាពដោយក្រុមការងារ ខេអេហ្វអេ