កំពង់ចាម៖  ស្ពានបេតុង ចំនួន 9កន្លែង ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅលើកំណាត់ផ្លូវជាតិលលេខ 70 B ស្រុកស្រីសន្ធរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញឆ្លងកាត់ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីរបស់កម្ពុជា បានថ្លែង ចូលរួមត្រេកអរសាទរចំពោះសមិទ្ធផលថ្មីបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន អ្នកស្រុកស្រីសន្ធរ និងការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលរួមមាន៖ ស្ពានបេតុងថ្មីចំនួន9កន្លែង ក្នុងឃុំចំនួន5 រួមមាន៖ ឃុំផ្ទះកណ្តាល, ឃុំព្រែកដំបូក, ឃុំស្វាយខ្សាច់ភ្នំ, ឃុំឫស្សីស្រុក និងឃុំព្រែករំដេង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមហ៊ុន ប៉េង ហួត គ្រុប។

លោកបន្តថា  ធ្លាប់ជាផ្លូវដីលំធម្មតាក្រោយឆ្នាំរំដោះ 1979 សម្រាប់ថ្មើរជើង, កង់, រទះសេះ និងរទះគោ-ក្របីប៉ុណ្ណោះ ប៉ុន្តែពេលនេះបានក្លាយជាផ្លូវបេតុងថ្មីស្រឡាង ដែលអាចពង្រីកសក្តានុពល នៃការធ្វើដំណើរប្រកបដោយភាពងាយស្រួលផង និងបម្រើដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផង។

ស្ពានបេតុង 9កន្លែង លើកំណាត់ផ្លូវជាតិលលេខ 70 B ស្រុកស្រីសន្ធរ នឹងរួមចំណែកកំណើនសេដ្ឋកិច្ច

ឯកឧត្តមបានគូសបញ្ជាក់ថា «មានផ្លូវ មានស្ពាន មានសង្ឃឹម» គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង 4៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។

ឯកឧត្តមបន្ថែមថា ជាក់ស្តែងផ្លូវត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយជាកាតាលីករនៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយ ដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍន៍ជាតិ និងប្រជាជន។

ឯកឧត្តមបញ្ជាក់ទៀតថា ជាសក្ខីកម្ម រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្ត ឲ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ពិសេសជាយន្តការ នៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឲ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការ អភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប សំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ2030 និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ2050។

បើតាម ឯកឧត្តម ហ៊ុន ម៉ាណែត ខេត្តកំពង់ចាម ជាខេត្តប្រកបដោយសក្កានុពលទាំងប្រជាជន និងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ជាមួយនឹងសក្តានុពលដ៏សម្បូរបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរៀបចំនូវផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យជាច្រើនសម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស និយាយជារួម និងសម្រាប់ខេត្តកំពង់ចាម និយាយដោយឡែក តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើដល់តម្រូវការ និងអាទិភាពផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងកសិកម្ម។ ជាក់ស្តែងខេត្តកំពង់ចាមបាន និងកំពុងទទួលបាននូវសមិទ្ធផលផ្លូវបេតុងថ្មី 9 កន្លែង ហើយក៏កំពុងត្រៀមទទួលបានផងដែរផ្លូវបេតុងថ្មីបន្ថែមទៀតស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើតសម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕