ភ្នំពេញ ៖ បណ្ដាខេត្ត ដែលស្ថិតនៅប៉ែក ពាយព្យនៃប្រទេស កម្ពុជា រួមមាន ពោធិ៍សាត់ បាត់ដំបង និ ងបន្ទាយមានជ័យ រំពឹង ថា នឹងទទួលបានកា រចាប់អារម្មណ៍លើ ការ វិនិយោគ នានា ជាពិសេស ទៅលើ វិស័យ ឧស្សាហកម្ម រោងចក្រ កែច្នៃ និងផលិត នូវទំនិញ នានា ខណៈដែលខេត្តទាំងនេះក៏ជា គោលដៅនៃការ អភិវឌ្ឍ ប៉ូល សេដ្ឋកិច្ច របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
ខេត្ត ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយ មានជ័យ ជា តំបន់ដែល ទទួល បាន នូវការ អភិវឌ្ឍ ថ្មីៗ ដែលក្នុងនោះ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ តភ្ជាប់ពីប៉ូលសេដ្ឋកិច្ច ភ្នំពេញ ទៅកាន់ ព្រំដែន កម្ពុជា-ថៃ ច្រក ប៉ោយ ប៉ែត និង បន្តភ្ជាប់ទៅកាន់ទឹកដី ថៃ ដែលងាយស្រួល ក្នុងការ ដឹកជញ្ជូន វត្ថុធាតុ ដើម ពី ក្រៅ ប្រទេស មក ផលិត កែច្នៃ និង ដឹកចេញត្រលប់ទៅវិញ ។ ក្រៅពី នេះ ច្រក អន្តរជាតិថ្មី បានណងអៀន ក្នុង ខេត្ត បន្តាយមានជ័យ ក៏ជាសមិទ្ធ ផល ថ្មី ជួយ សម្រួល និងពន្លឿន ដល់ ការ ដឹកចេញ-ចូលនូវទំនិញពីកម្ពុជា ទៅ ប្រទេស ថៃ និងពី ប្រទេស ថៃ ចូល ទឹកដី ប្រទេសកម្ពុជា វិញ ។
នៅក្នុង តំបន់នេះដែរ គេក៏ សង្កេតឃើញ មាន ការអភិវឌ្ឍ ទៅលើ ថាមពលអគ្គិសនី ជាច្រើនកន្លែង ផងដែរ ជាពិសេស ទៅលើថាមពល ស្អាត ដូចជាថាមពល អគ្គិសនី ដើរ ដោយពន្លឺព្រះអាទិត្យ និងថាមពល អគ្គិសនី ពី ប្រភពវារី អគ្គិសនីជាដើម ដែលជា កា រសម្រួលដល់ការ វិនិយោគពីសំណាក់ វិនិយោគិន ដែល មានបំណង បោះទុន វិនិយោគ នៅក្នុង តំបន់នេះ ។
បើតាម អ្នកជំនាញនៃវិស័យ អចលនទ្រព្យ លោកស្រី អាន សុធីតា នាយិកា ប្រតិបត្តិ នៃក្រុមហ៊ុន PropNex Cambodia ធ្លាប់បានលើកឡើងថា តំបន់នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ នឹងទទួល បានកា រវិនិយោគ បន្ថែម ជាពិសេស ទៅលើ រោងចក្រ ឧស្សាហកម្ម កែច្នៃ និងផលិត ទំនិញ នានា ពីព្រោះវាជា តំបន់ដែល មានភាព ងាយស្រួល ក្នុងការ ដឹកជញ្ជូនទំនិញ ចេញ- ចូល ប្រទេស ។ ម្យ៉ាងទៀត តំបន់ នេះក៏នៅមានទីតាំង ដីទំនេរ ច្រើន ដែល ងាយស្រួលក្នុងស្វែងរក ទីតាំង វិនិយោគ ពីសំណាក់ វិនិយោគិន ហើយវាក៏នឹង អា ចផ្ដល់ ឱកា សការងារ ដល់ ប្រជាពលរដ្ឋ នៅតាម បណ្ដាខេត្ត ជាប់ផ្លូវជាតិលេខ ៥ នេះដែរ ។
សក្ដានុពល នៃការ វិនិយោគ នៅតំបន់ទាំង នេះនឹងជំរុញ សកម្មភាព ទិញដលក់ដីធ្លី បានល្អ ប្រសើរ ឡើង វិញ ស្រ បនឹង ចរន្ត នៃការទិញលក់ដីធ្លី ក្នុង រយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ជាពិសេស តាំង ពី កម្ពុជា ក៏ដូចជាពិភពលោក បានជួបនឹង វិបត្តិ កូវីដ ១៩មកម្ល៉េះ ។
គួរ បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ ថ្នល់ ផ្លូវ ដែក ផ្លូវទឹក ខ្វាត់ ខ្វែង ដើម្បី ជំរុញ សកម្មភាពទេសចរណ៍ ការ វិនិយោគ និងការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីតំបន់ មួយ ទៅតំបន់មួយ។ ការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទាំង នេះ ក៏បានហុច ផល ជា បន្តបន្ទាប់ដល់ កម្ពុជាលើ ការ ទាក់ទាញ ការ វិនិយោគនានា ពីក្នុង និងក្រៅប្រទេស ជាក់ស្ដែង ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ដែលរាជរដ្ឋាភិបាល បានអភិវឌ្ឍ ន៍ កន្លងមក ជាដើម ឃើញ មានការ វិនិយោគ ជា បន្តបន្ទាប់ និងកាន់តែ ទាក់ទាញ បន្ថែមទៀត នាពេលអនាគត៕