ភ្នំពេញ ៖ យោងតាម​របាយការណ៍របស់ក្រុម​ហ៊ុនអន្តរជាតិ​ CBRE Cambodia បានបង្ហាញថា​ ក្នុង​ឆ្នាំ ២០១៥​ នៅក្នុង​រាជធា​នីភ្នំ​ពេញ ទទួល​គម្រោង​វិនិយោគ​ចំនួន​ជាង​៣០​គម្រោង​ ដោយ​គម្រោង​វិនិយោគ​លើ​ខុនដូតម្លៃធ្យម​ច្រើនជាង​គេ បន្ទាប់​មកគឺខុនដូតម្លៃសមរម្យ ខណៈគម្រោង​ខុនដូតម្លៃខ្ពស់​ មានចំនួន​តិចតួច ​ ។ រហូតដល់ឆ្នាំ២០១៦ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ការ​វិនិយោគ​លើ​ខុនដូ​នៅក្នុងរាជធានីភ្នំពេញ មាន​ចំនួន​ជាមធ្យម​ជាង​១០​គម្រោង​ក្នុងមួយយឆ្នាំ ហើយរហូតដល់ឆ្នាំ២០១៩ ការ​វិនិយោគ​ខុនដូ​បានផ្ទុះងើបឡើង​ជា​ថ្មី ដោយ​មានគម្រោ​ងវិនិ​យោគ​ថ្មីចំនួន​២៤​គម្រោង​ ។

របាយការណ៍ដដែលបានបង្ហាញផងដែរថា​ ក្នុងឆ្នាំ២០២០​ ការ​វិនិយោគ​លើ​គម្រោង​ខុនដូនៅភ្នំពេញ ក៏មិនទាន់ជា​ធ្លាក់ខ្លាំង​ណាស់ណាទេ ដោយ​ក្នុងឆ្នាំ២០២០​ មានគម្រោង​វិនិយោគ​លើខុនដូ​ចំនួន១៦​គម្រោងផងដែរ ប៉ុន្តែ​ចាប់​ពីឆ្នាំ២០២១ រហូតដល់​ពាក់​កណ្ដាលឆ្នាំ២០២៤​នេះ ការ​វិនិយោគលើ​គម្រោង​ខុនដូ​នៅភ្នំពេញ មានការ​ធ្លាក់​ចុះ​ខ្លាំង​តែម្ដង ក្នុងនោះ២០២១​ មានតែ​៦គម្រោង​ប៉ុណ្ណោះ ឆ្នាំ ២០២២ មានចំនួន ជិត​១០​គម្រោង ឆ្នាំ២០២៣​​​ មានចំនួន៦គម្រោង​។

ដោយឡែក ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតដល់ពាក់​កណ្ដាលឆ្នាំ មានចំនួនត្រឹមតែ ​៣គម្រោងប៉ុណ្ណោះ រួមមាន ១.គម្រោង Time Square 7 ជាប្រភេទ​ខុនដូតម្លៃមធ្យម, ទី២. គម្រោង Capital Center City ជា​គម្រោង​តម្លៃសមរម្យ និងទី​៣​ ជាគម្រោង​ L Tower TTP ជាប្រភេទខុនដូតម្លៃមធ្យម​ ​៕