ភ្នំពេញ ៖ វិវាទ ដីធ្លី នៅក្នុង ប្រទេស កម្ពុជា កាន់តែ កាត់បន្ថយ ទៅជាបន្តបន្ទាប់ ជាមួយនឹងការទទួលបានដំណោះស្រាយសមរម្យ ស្រ បពេលដែល ការ វាស់វែង និង ចុះបញ្ជីដីធ្លីនៅទូទាំង ប្រទេ ស ក៏កាន់តែ ជិត បញ្ចប់ទាំងស្រុង ដោយតាមផែនការ របស់ ក្រសួង រៀបចំដែន ដី នគរូប នីយកម្ម និ ង សំ ណ ង់ គ្រោង បញ្ចប់ទាំងស្រុង នៅមុនឆ្នាំ២០២៩ ។
ឯកឧត្តម សាយ សំអាល់ ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែន ដី នគរូប នីយកម្ម និងសំណង់ បា ន ថ្លែងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យដឹងថា ការ ងារចុះវាស់វែង និងចុះ បញ្ជី ដីធ្លី រួមជាមួយនឹងការចេញ បណ្ណកម្មសិទ្ធិជូន ប្រ ជា ពលរដ្ឋ គឺជាការ បញ្ចប់ វិវាទដីធ្លីនៅទូទាំង ប្រទេស ហើយបានផ្ដល់ សុវត្ថិភាព ក្នុងការ កាន់ កាប់ ដីធ្លី ដោយ ស្រប ច្បាប់ បង្កើន តម្លៃដីធ្លី ជា ពិសេស បណ្ណ កម្មសិទ្ធិ ដីធ្លីនេះដែរ អាច ធ្វើជាទ្រព្យ សម្បត្តិ សម្រាប់ កសា ង ជីវ ភាព ដល់កូនចៅ ជំនាន់ ក្រោយ ៗ បានផងដែរ ។
ឯកឧត្តម បានមានប្រសាសន៍ថា ៖
«នេះគឺជា លើកទី១ និងជា ប្រវត្តិ សាស្ត្រ ដែល កម្ពុជា បានបញ្ចប់ ការងារ ចុះបញ្ជីដីធ្លី ទាំងស្រុង នៅទូទាំង ប្រទេស ហើយនៅក្នុង រយៈពេលតែប៉ុន្មានឆ្នាំទៀត នឹង ដល់ គម្របខួបទី ៤០ឆ្នាំ នៃការ ចាប់ ផ្ដើម ចុះបញ្ជីធ្លីនៅក្នុង ប្រទេស កម្ពុជា ដែល បានចាប់ផ្ដើម នៅឆ្នាំ១៩៧៩ ។ រហូតមដកល់ពេលនេះ ដីធ្លី ដែលមិនទាន់ បានចុះបញ្ជី នៅមិនដល់ ១លាន ក្បាលដី ទៀត នោះទេ ដែលនឹង រួចរាល់ទាំងស្រុងក្នុងពេលឆាប់ៗ ដូច្នេះ បើ មើលទៅ តាមសកម្មភាព រាល់ថ្ងៃនេះ ការងារ ចុះបញ្ជី នឹង រួចរាល់ នៅមុនផែនការ ដែលបានគ្រោងទុកទៅទៀត ពោលគឺមិនដល់ឆ្នាំ២០២៩ នោះទេ នឹង រួចរាល់ ទាំង ៧ លានក្បាលដី»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការ ចុះបញ្ជីដីធ្លី មិនមែនចុះតែដីឯកជននោះទេ គឺត្រូវចុះទាំង ដីរដ្ឋ ដីវត្ត ដីរបស់ក្រសួង ស្ថាប័ន ហើយបច្ចុប្បន្ននេះ ដីរបស់ក្រសួងបរិស្ថាន មានទំហំធំជាងគេក្នុងចំណោមដីកម្មសិទ្ធិទាំងអស់ នៅក្នុងប្រទេសកម្ពុជា ។
ទន្ទឹមនឹងការចុះបញ្ជីដីធ្លីនេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បាន សម្ពោធដាក់ឱ្យប្រើប្រាស់នូវសេវាសាធារណៈចំនួន ១២ តាមប្រព័ន្ធឌីជីថលកាលពីអំឡុងដើមខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ដែលនឹងជួយលើកកម្ពស់គុណភាពសេវាសាធារណៈក្នុងវិស័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងចូលរួមចំណែកសម្រេចបានគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផង និងបង្កើនចំណូលពន្ធជូនរដ្ឋផងដែរ ៕