ភ្នំពេញ ៖ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ វិស័យអចលនទ្រព្យ បានជួប ព្យុះភ្លៀង និងភាព រីក ចម្រើនទៅតាម ការ ប្រែប្រួល នៃស្ថានភាពសេដ្ឋកិច្ច កម្ពុជា ក៏ដូចជាពិភពលោក ដែលធ្វើឱ្យសកម្មភាពនៃការទិញលក់ និង តម្លៃ អ ចលនទ្រព្យ ក៏ មានការផ្លាស់ប្តូរ ទៅតាមនោះផងដែរ ។
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា បាន ឆ្លងកាត់ការ ផ្លាស់ប្តូរ និងរីកចម្រើនគួរឱ្យ កត់សម្គាល់ ដោយក្នុងនោះគិតចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ គឺជាឆ្នាំដែលវិស័យនេះមានការរីកចម្រើនទៅលើការបង្កើតតំបន់សេដ្ឋកិច្ច ហើយ វិនិយោគិនក្នុង និងក្រៅប្រទេស ក៏បានចូល មកបណ្ដាក់ទុន ជាបន្តបន្ទាប់បង្កើតរោងចក្រ ។ ក្នុងដំណាក់កាលនោះ រាជរដ្ឋាភិបាលក៏បានកែប្រែ និង បង្កើតលក្ខន្តិកៈមួយចំនួ ន ដើម្បីទាក់ទង វិនិយោគិនបរទេសចូលមកបន្ថែមទៀត ។

អ្នកស្រីបន្តថា នៅក្នុងឆ្នាំ២០០៨ កម្ពុជា ក៏ដូចជា ពិភពលោក បានជួបនូវ វិបត្តិហិរញ្ញវត្ថុសកល ដែលជា ពេលវេលា ធ្វើឱ្យធ្លាក់ចុះប្រតិបត្តិការ ទិញលក់ និងការធា្លក់ចុះ នៃតម្លៃ អចលនទ្រព្យ ក៏ដូចជា ការ ថយ ចុះនូវរំហូរ វិនិយោគិន បរទេស ចូលមកកម្ពុជា ។ ក្នុងអំឡុងពេលនោះដែរ កម្ពជា ក៏បានបាត់បង់ ចំនួនភ្ញៀវទេសចរ បរទេស មួយចំនួនផងដែរ ដោយសារតែ បញ្ហា សេដ្ឋកិច្ចពិភពលោក ។ នៅក្នុងឆ្នាំ២០១០ ជា ពេលវេលា ដែលវិស័យ អចលនទ្រព្យ នៅក្នុង ប្រទេស កម្ពុជាចាប់ផ្ដើមមានការ រីកចម្រើនបន្តិចឡើងវិញក្រោយផល ប៉ះពាល់នៃវិបត្តិ សេ ដ្ឋ កិច្ច សកល ។

អ្នកស្រីបន្ថែមថា នៅអំឡុងពេលនោះដែរ វិស័យសំណង់ ក៏ចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញ ការទិញលក់ចាប់ផ្ដើមកើត មានឡើងជា ហូរហែរហូតដល់ឆ្នាំ២០១២ ក្រោយពេល រដ្ឋាភិបាលចេញ ច្បាប់មួយ ដែល អនុញ្ញាតឱ្យជនបរទេស អាចកាន់ កាប់អគារ សហកម្មសិទ្ធិ ចាប់ពីជាន់ទី១ ឡើងទៅ មានវិនិយោគិន បរទេស ជាច្រើន ចូលមកកម្ពុជា វិនិយោគលើ អគារ សហកម្មសិទ្ធិ ខុនដូ និង អាផាតមិនជាដើម។ នៅឆ្នាំ២០១៧ ជា ឆ្នាំមួយ ដែល វិស័យអចលនទ្រព្យ ចាប់ផ្ដើមឡើង ដល់ ចំណុ ចកំពូល ដោយវិនិយោគិនបរទេស ជាពិសេស ចិន សម្រុក ទៅ កាន់ ខេត្តព្រះសីហនុ ស្វែងរកការ វិនិយោគបន្ទាប់ពី រាជរដ្ឋាភិបាលបានបោះទុន អភិវឌ្ឍន៍ លើ ហេដ្ឋា រច នាសម្ព័ន្ធយ៉ាងច្រើននៅក្នុងក្រុង ព្រះសីហនុ ។ រហូតដល់ ឆ្នាំ២០១៩ វិស័យ នេះ ក៏ នៅតែមានស្ថានភាពល្អ ប្រសើរ ហើយរហូតដល់ឆ្នាំ២០២០ ក៏ចាប់ផ្ដើមមាន បញ្ហា ក្រោយការចាកចេញរបស់ជនជាតិចិនមួយភាគធំ ជាពិសេសវិបត្តិនៃជំងឺកូវីដ១៩ចូលមកយាយី ។

យ៉ាងណាក៏ដោយ នៅត្រឹមដើមឆ្នាំ២០២៤ អគារ ពាណិជ្ជកម្ម និងអគារ លំនៅឋានដែល បានដាក់ ឱ្យប្រើប្រាស់ សរុបមាន ចំនួន ៤៦៦ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ គម្រោ ងខុន ដូសរុ ប មានចំនួន ១៣១ គ ម្រោង ស្មើនឹងប្រមាណ ៧ ម៉ឺន យូនីត គម្រោងអាផាតមិន មានចំនួន ១៧៧គម្រោង ស្មើនឹងប្រមាណ ១ម៉ឺន យូនីត គម្រោងអគារ ការិយាល័យ មានចំនួន ៨៤ គម្រោង និង គម្រោង ទីផ្សារ លក់ រាយ មានចំនួន ៧១ គម្រោង ៕