ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាន រកឃើញថា បច្ចុប្បន្ននេះ មានអ្នករកស៊ី ក្នុងវិស័យ អចលនទ្រព្យប្រមាណជាង៤០០ ក្រុម កំពុងធ្វើអាជីវកម្ម ដោយ គ្មាន ច្បាប់អនុញ្ញាតពីនិយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ ដែលធ្វើឱ្យប៉ះពាលដល់ ការប្រកួត ប្រជែង របស់ក្រុមហ៊ុនស្របច្បាប់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាកងារ អចលនវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមពេលនេះ សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលវត្ថុកម្ពុជា បានស្រាវជ្រាវរក ឃើញ មាន ក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យរហូតដល់ជាង ៤០០ក្រុម កំពុងសកម្មភាពក្នុងវិស័យនេះ ដោយមិនមានច្បាប់អនុញ្ញាត ឬអាជ្ញាបណ្ណពីនិយ័តករ អាជីវកម្ម អចលនវត្ថុ និងបញ្ចាំ ហើយចំនួននេះនឹងមានការកើនឡើ ង បន្ថែមទៀតខណៈដែលបច្ចុប្បន្ននេះសមា គមក៏ កំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែម ។
លោក បន្តថា ៖
«ដើម្បី លុប បំបាត់ ក្រុមហ៊ុន និងក្រុមអ្នក រកស៊ី ក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាត ត្រឹម ត្រូវ ពីនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ នោះ សមា គ ម អ្នក វាយ តម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានចាប់ដៃគ្នា ជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ នោះ ដើម្បីស្វែងរក ក្រុមហ៊ុន និង អ្នក ដែលធ្វើ អាជីវកម្ម ដែលមិនមាន ច្បាប់ អនុញ្ញាត និង ដើម្បីស្ដារ ក៏ដូចជា ជំរុញ ការអភិវឌ្ឍវវិស័យ អ ចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីរង ផលប៉ះពាល់ ដោយសារ តែវិបត្តិកូវីដ ១៩ បញ្ហា សេដ្ឋកិច្ច ពិភពលោកនាពេល កន្លងមក»៕