ភ្នំពេញ៖ កាលពីល្ងាចថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំកម្មវិធីជប់លៀងដល់បុគ្គលិក និងបងប្អូនភូមិផងរបងជាមួយ ប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាល។ ដែលកម្មវិធីនេះរៀបចំឡើងនៅគេហដ្ឋានឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខេអេហ្វអេ និងលោកជំទាវ ស្រីស្រស់ ក្នុងបុរីប៉េង ហួត ដឹស្តារណេតឈើរ៉ល។

កម្មវិធីនេះដែរក៏បានការអអញ្ជើញចូលរួមជាភ្ញៀវកិត្តយសសំខាន់ៗជាច្រើន រួមមាន៖ ឧកញ៉ា ចេង ខេង ប្រធានក្រុមហ៊ុន ស៊ី ភី អែល ខេមបូឌា ប្រភើធី លីមីតធីត និងលោកជំទាវ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បងប្អូនដែលជាសមាជិកសមាគម បុគ្គលិកក្រុមហ៊ុនខេអេហ្វអេ ព្រមទាំងបងប្អូនជាអ្នករស់នៅក្នុងភូមិផងរបងជាមួយយ៉ាងច្រើនកុះករ។

 

តាំងនាមថ្នាក់ដឹកនាំក្រុមហ៊ុនខេអេហ្វអេ សូមថ្លែងអំណរគុណជាអេនក ចំពោះឧកញ៉ា ចេង ខេង ឧកញ៉ា សន សៀប និងបងប្អូនដែលជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តយស ព្រមទាំងឧបត្ថម្ភបន្ថែមនូវភេសជ្ជៈ និងសាច់មួយចំនួន សម្រាប់រៀបចំកម្មវិធីអោយដំណើរការបានដោយរលូន។

ជាមួយភាពស្និទ្ធស្នាលដ៏ប្រពៃធថ្លៃថ្លារបស់ឧកញ៉ាៗ អស់លោក លោកស្រីទាំងអស់នៅថ្ងៃនេះ បានបង្ហាញពីភាពសាមគ្គី និងរួមគ្នាជាធ្លុងមួយឈានឆ្ពោះទៅសម្រេចបានការងារថ្មីៗជាបន្តបន្ទាប់ ឆាប់ៗខាងមុខនេះ។

 

សូមគោរពជូនពរ ឧកញ៉ាៗ លោកជំទាវ លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ទទួលបានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងជួបពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។