ព្រះសីហនុ ៖ គិតចាប់តាំងពី​ឆ្នាំ២០២៤ រហូតដល់​ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារជំ​រុញ​ការ​វិ​និ​យោ​គ​ក្នុ​ង​ខេ​ត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មា​នទុ​ន​វិនិយោគប៉ាន់ស្មានសរុប ៧០២៩ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង ។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌មាន​ក្រោយកិច្ច​ប្រជុំ​លើកទី១៦​របស់ក្រុមការងារជំរុញការ​វិនិយោគខេត្តព្រះសីហនុ កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។

នៅក្នុងកិច្ចប្រជុំ​នោះដែរ ក្រុមការងារ​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ​ក៏បាន​សម្រេច​ជា​គោលការណ៍​លើក​ទឹកចិត្ត​ដល់​គម្រោង​វិនិយោគចំនួន​១០​ ដែលមានទុន​វិនិយោគ​ប៉ាន់​ស្មានសរុប​១៥៤លានដុល្លារអាម៉េរិក ដែ​ល​នឹងអាច​បង្កើតការងារ​បាន​ប្រមាណ​ ១ ១៨៧កន្លែង ។ គម្រោង​វិនិយោគទាំងនោះរួមមាន គម្រោ​ង​ពា​ក់​ព័ន្ធ​នឹង​​អគារជាប់គាំង​ចំនួន​៤​ គម្រោង​ថ្មីចំនួន​៤ គម្រោង​ពង្រីក​ចំនួន​១ និងគម្រោងមានស្រាប់​ចំនួន​១ ។ គម្រោង​វិនិយោគទាំង​១០ដែលទទួលបានការ​លើកទឹកចិត្តពីរាជរដ្ឋាភិបាល​ មានដូចជា​ រោងចក្រ​កែច្នៃ អគារ​ពាណជ្ជកម្ម​ គ្រឹះស្ថាន​សិក្សាចំណេះទូទៅ ផែ​បណ្ដែតទឹក សណ្ឋាគារ និងអគារ​ស្នាក់​នៅរួម ។


នៅក្នុងកិច្ច​ប្រជុំនោះដែរ ឯកឧត្តម​​​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជា​ប្រធានក្រុមការងារ បានគូសរំលេចជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃស្ថាន​ភាព​គោលន​យោ​បាយ​ពាណិជ្ជកម្មសកល និងការការពារឧស្សាហកម្មក្នុងស្រុក ដែល​បណ្តាល​ឱ្យ​មានកា​រកើ​ន​ឡើង​នៃរ​បាំង​​ពាណិជ្ជកម្ម ជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និងការនាំចេ​ញរ​បស់​កម្ពុជាផងដែ​រ ។

ទោះបីយ៉ាងណា, ស្ថានភាពនេះ ក៏បានបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងកា​រ​ប​ន្តធ្វើ​ពិពិ​ធ​កម្ម​សេដ្ឋ​កិ​ច្ច និងទាក់ទាញវិនិយោគពីប្រទេសផ្សេងៗ តាមរយ:ការបន្តខិតខំប្រឹងប្រែងទ្វេដង ដើម្បី​កែ​លម្អ​ប​រិ​យាកា​សធុ​រ​កិច្ច​ ​និងទាក់ទាញការវិនិយោគ ។ ផ្អែកតាមនេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រួមទាំងក្រុមកា​រងា​រ​ជំ​រុញ​ការ​​វិនិយោគក្នុងខេត្តព្រះសីហនុ ក៏នឹងបន្តខិតខំប្រឹងប្រែងថែមទៀតជាបន្ត​បន្ទា​ប់​ឥត​ដាច់ ដើម្បី​លើ​ក​ក​ម្ព​ស់ប​រិ​យា​កា​ស​ធុ​រ​កិច្ច​ សំដៅទាក់ទាញ និងជំរុញការវិនិយោគថែមទៀតមក​ក្នុង​ខេ​ត្ត​ព្រះសីហ​នុ តាមរយៈ “ថែរក្សាអ្នកចាស់ និង​ស្វែងរកអ្នកថ្មី” និងការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម “ជីវភាពនៃប្រព័​ន្ធតួ​អង្គ​តែមួ​យ” ។


សូមជម្រាបជូនថា តាមការគ្រោងទុកនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្រុមការងា​រ​នឹ​ង​ចុះពិ​​និ​ត្យ​ទី​តាំ​ង​គ​ម្រោ​ងដែ​ល​ស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីប្រមាណ ៣០ គម្រោង ។ ដូច្នេះ ទោះជាស្ថិតក្នុងស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកលដែលកំពុងផ្លាស់ប្តូរ និងមិនមានភាពប្រាកដប្រជាក៏ដោយ ក៏ចំនួនគម្រោងវិនិ​យោគ​នៅក្នុងខេត្តព្រះសីហនុ នៅបន្តមាន​និន្នា​កា​រ​កើ​ន​ឡើ​ង ដែលតាមរយៈនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសំណូមពរឱ្យក្រុមការងា​រប​ន្ត​យ​ក​ចិត្ត​ទុ​​ក​ដា​ក់ឱ្យ​បា​ន​​ខ្លាំ​ងក្លា​ជាងមុនក្នុងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ ៕