ព្រះសីហនុ ៖ គិតចាប់ពី​ដើមឆ្នាំ២០២៤ រហូតដល់​ដំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ​ជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ​បានអនុម័តគម្រោង​ចំនួន​ ២៩៦គម្រោង ដែលមានទុន​វិនិយោគសរុប​ប្រមាណ ៧ពាន់​លានដុល្លារ​អាម៉េរិក ។​ នេះបើតាម​ការ​បញ្ជាក់ពីឯកឧត្តមបណ្ឌិត​សភាចារ្យ​ ហ៊ាន សាហ៊ីប រដ្ឋ​លេខាធិការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងជា​ប្រធានក្រុមការងារ​ជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ​ ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ហ៊ាន សាហ៊ីប បាន​មានប្រសាសន៍ថា តាមរយៈគម្រោង​វិនិយោគចំនួន​២៩៦​ នេះ គម្រោងអគារ​ជាប់គាំង​ច្រើនជាង​គេ​ដែលមានរហូតដល់​១៣១​គម្រោង​ ស្មើនឹង​៤៤ភាគរយ គម្រោង​វិនិយោគ​ថ្មីចំនួន១៣០​គម្រោង​ ឬស្មើនឹង​​៤៤ភាគរយ គម្រោងពង្រីក​ចំនួន​២៤គម្រោង ស្មើនឹង​៨​ភាគរយ និ​ងគម្រោង​មាន​ស្រាប់​ចំនួន១​១​គម្រោង​ស្មើនឹង​៤ភាគរយ ។​

បើតាម​ឯកឧត្តម​បានបញ្ជាក់ថា វិស័យសំខាន់ៗចំនួន​៣ ទទួលបានការ​វិនិយោគ​ច្រើនជាង​គេ​ ក្នុងនោះវិស័យ​អចលនទ្រព្យ​មានចំនួន១១៨​គម្រោង វិស័យ​ទេសចរណ៍​ចំនួន ៩៨​គម្រោង និងវិស័យឧស្សហម្ម​មានចំនួន ៦​១គ​ម្រោ​ង​ ​។​​​ ​ដោ​យឡែក​ គម្រោងប្រមាណ ៦,៤ភាគរយផ្សេងទៀត ឬ ១៩គម្រោង មាននៅក្នុងវិស័យ​សេ​វា​ក​ម្ម​ វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។ ទន្ទឹមនេះក្នុ​ងវិ​ស័​យឧស្សាហកម្ម ក្រុម​កា​រ​ងា​រ​បា​ន​ផ្តល់​គោលការណ៍លើកទឹកចិត្តដល់គម្រោងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៤ មាន​ទុ​ន​វិនិ​យោ​គ​សរុបចំនួនប្រមាណ ១១០លានដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥ ២២០​កន្លែង​។


ឯកឧត្តម​បណ្ឌិ​តសភាចារ្យ​ បាន​បញ្ជាក់​បន្ថែមថា កន្លងមកលេខាធិកា​រនៃក្រុ​ម​កា​រ​ងា​រ​បា​ន​ធ្វើការ​​សិ​ក្សា​លើ​ទិ​ដ្ឋ​ភា​ព​​នៃកា​រអនុវត្តគម្រោងបានរកឃើញថា រហូតមកដល់​បច្ចុប្បន្ន​ ទុន​​វិនិ​យោ​​គ​ជា​ក់​ស្តែ​ង​ដែល​បា​ន​អ​នុ​​វត្ត​រួច​មានប្រមាណ ២,៤៤ពាន់​លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៥ភាគរយ នៃទុនវិនិ​យោ​គ​សរុ​បដែលទ​ទួ​ល​បាន​កា​រអនុម័ត ។

ឯកឧត្តម​បានលើកទឹកចិត្តដល់​វិនិយោគិន​លើកឡើ​ង​នូ​វ​ប​ញ្ហាប្រ​​ឈម​ក្នុងការអនុវត្តគោល​ការ​ណ៍លើ​កទឹ​ក​ចិត្តក្រោមវិសា​លភាព​កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងស្វែងយល់ឱ្យកាន់តែ​​ច្បា​ស់នូ​វ​គោ​លការណ៍លើកទឹកចិត្តផ្នែកពន្ធដារ និងនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យ ព្រមទាំងចូ​ល​​រួ​ម​ផ្ស​ព្វ​ផ្សាយ​ដ​ល់​វិនិយោគិនផ្សេងទៀត ដើម្បីទទួលការលើកទឹកចិត្តវិនិយោគដោយឥតគិតថ្លៃ ឬសា​ក​សួ​រព័​ត៌​មា​​ន​បន្ថែមនៅការិយាល័យក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងនៅរាជធានី​ភ្នំពេញ ។

ឯកឧត្តម ​ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ បាន​មានប្រសាសន៍ឱ្យដឹងផងដែរថា ​ខេត្តព្រះសីហនុ ជាខេត្ត​មានសក្តានុពលធំធេង និងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មា​ន​ដូចជា ​ហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងការដឹកជញ្ជូន ជាពិសេសកំពង់ផែទឹកជ្រៅ ព្រលាន​យ​ន្តហោះអន្តរជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកជាដើម ដែលសមស្របសម្រាប់ការវិនិយោគ។


ឯកឧត្តម​បន្តថា ស្រប​តាម​​ទិស​ដៅនៃ​​កា​រអភិវឌ្ឍផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋ​កិ​ច្ចពិ​សេស​គំរូពហុបំណង បានកំណ​ត់​ផែ​នកា​រវិនិយោគសាធារណៈជាប្រព័​ន្ធ​តាម​ដំ​ណា​ក់​កាល​ច្បាស់​លាស់​រ​ហូ​​តដល់ឆ្នាំ២០៣៨ ដោយរដ្ឋ​បា​ល​ខេ​ត្តបា​នរៀបចំជា ៤តំបន់ធំៗ ​​ទី​១​.​ឧស្សាហកម្ម និងដឹកជញ្ជូន ២.ទីក្រុងស​មាហ​រណ​កម្មពាណិជ្ជកម្ម តំបន់ស្នា​​ក់នៅ​ ​និងហិរញ្ញវត្ថុអន្តរជាតិ ៣.តំបន់កោះ រៀបចំជាតំ​ប​​​ន់​ទេ​សច​រណ៍​អន្តរជាតិ ៤.រុញច្រានខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម ​ត​​ភ្ជា​ប់​ទៅនឹ​ង​ប​ណ្តា​ខេ​ត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ពិភពលោក ​សូមឱ្យ​អ្ន​កវិ​និ​យោគ​ចូ​ល​រួ​ម​ស​ហ​កា​រជាមួ​យ​រ​ដ្ឋ​បា​ល​ខេ​ត្ត ហើយអត្ថប្រយោជន៍របស់ក្រុមហ៊ុន គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ ៕