ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈគណៈកម្មាការសុរិយោដីថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត បាន និងកំពុ​ងដំណើរ​ការចុះ​បញ្ជី​ដីសហគមន៍​ស​មូ​ហភាព​ជូនប​ងប្អូ​ន​ជន​ជាតិ​ដើម​ភាគ​តិច​តាម​ប​ណ្តា​​​​ស​ហគមន៍ភូមិភាគឦសាន ។​

ថ្លែង​នៅក្នុងកិច្ច​ប្រជុំ​អន្តរក្រសួង​ស្ដីពីការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​រតនគិរី​ ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ  និងខេត្ត​ស្ទឹង​ត្រែង​ កាលពីថ្ងៃដើមសប្ដាហ៍នេះ​ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​​ដី នគរូបនីយកម្ម​ និងសំណង់ បា​ន​​​​ឱ្យដឹង​ថា ក្រ​សួ​ង​រៀប​ចំ​ដែ​ន​ដី តាមរយៈគណៈកម្មាការសុរិយោដីថ្នាក់ជាតិ និងថ្នាក់ខេត្ត បាន ​និង​កំ​ពុង​ដំ​ណើរ​ការចុះបញ្ជី​ដីសហគម​ន៍​ស​មូហភា​ពជូន​បងប្អូន​ជនជាតិដើម​ភាគតិចតាមបណ្តាស​ហគ​មន៍​ភូ​មិ​​ភា​គ​ឦសា​ន​​យ៉ាងយកចិត្តទុកដាក់ ​។

ឯកឧត្តមបានឱ្យដឹងបន្ថែម​ថា ការ​ចុះ​ប​ញ្ជី​ដីធ្លី​ស​ហគ​ម​ន៍​ជ​ន​ជា​​តិ​ដើម​ភាគ​តិ​ចក្នុ​​ង​ខេត្តរតនគីរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេ​ដ្ឋកិច្ច (LASED) គឺធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំបែងចែកដីដល់អ្នកដែលខ្វះដីពិតប្រាកដ និងចូ​ល​រួម​បង្កើ​ន​ជី​វភា​ពរស់នៅរ​ប​ស់ប្រ​​ជា​ពល​​​​រដ្ឋ​នៅ​ក្នុ​ង​ស​ហគ​​ម​ន៍​ និ​ងមូ​លដ្ឋា​នដែ​ល​​មាន​កា​​រលំ​បា​ក​បើ​ប្រៀ​ប​​​ធៀបទៅនឹងការរស់នៅក្នុងទីក្រុង ឬទីប្រជុំជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ៖

«សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ដា​ក់​​ចេញនូវគោលការណ៍ជាច្រើនដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋ និងបង្កើនចំណូលសេដ្ឋកិច្ចជាតិ ដូច្នេះ​ គ​ម្រោ​ងLASED ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋ ឬមូល​ដ្ឋាន ​ភូមិ ​ឃុំ​ ដែលមា​ន​ការ​លំបាក តាមរយៈការបែងចែកដីសម្បទានសង្គមកិច្ច និងការ​ក​សា​ងហេដ្ឋា​​រ​ច​នាស​ម្ព័​ន្ធ​នានា​​សម្រា​ប់​ប​​ង្កើ​ន​ជី​វ​ភា​ព​ប្រជាពលរដ្ឋផងដែរ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គំរោង LASED នឹងមានការផ្លាស់ប្ដូរមុខងារបន្ថែម ដោយ​ក្នុង​នោះ​ឯ​​ក​ឧ​ត្តមបានត្រៀមគម្រោងចំនួន ២ទៀត គឺគម្រោងសម្រាប់តំបន់ឆ្នេរ និងការបន្ស៉ាំ​នឹងការ​ប្រែ​ប្រួល​អា​កាស​ធាតុ​សម្រាប់ទូទាំងប្រទេសក្នុងគម្រោង LASED IV ។

ដោយឡែក ក្រៅពីការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិចហើយនោះ ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ នឹងរៀបចំ​គម្រោ​ង​តូច​ៗ​មួយ​ចំនួន​ដែល​ផ្ដោត​សំខាន់លើ​ការ​​កសា​ង​​ហេដ្ឋា​រ​​ច​នា​ស​ម្ព័ន្ធ​ប​ន្ថែមទៀតដើម្បីប្រែក្លាយជីវភាពប្រជាពលរដ្ឋក្នុងខេត្តចំនួន ៤ គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ​ និងស្ទឹ​ងត្រែ​ង ​ឱ្យ​បា​នប្រ​សើ​រឡើង។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការចុះបញ្ជីដីសហគ​មន៍​ជ​ន​ជា​តិ​ដើ​ម​ភា​គ​តិ​ច ​គឺ​ក្នុ​​​ង​គោ​ល​បំណ​ង​ដើ​ម្បី​ព​ង្រឹ​ង​លទ្ធភាព​ដ​ល់​ជ​នជា​តិ​ដើ​ម​ភា​គតិ​ចឱ្យទទួ​ល​បា​នភោ​គ​ផ​លនៃ​កំ​ណើ​ន​សេ​ដ្ឋ​កិ​ច្ច​រ​បស់​កម្ពុ​ជា​ជា​រួ​ម​ប្រ​កប​ដោយសមធម៌ ។

សូមគូសបញ្ជាក់ជូនផងដែរថា ការចុះបញ្ជីដីនេះធ្វើទៅតាមគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការ​អភិ​វ​ឌ្ឍ​​​សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ហើយដីនេះ​នឹ​ង​នៅ​ជា​​ដី​ឯ​កជន​រ​​ប​ស់​រ​ដ្ឋ​ដែ​ល​ប្រើ​ប្រាស់​ជាស​​មូ​ហ​​ភា​ពដោ​យប​ង​ប្អូន​ពលរដ្ឋ ៕