នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនខ្មែរហ្វោនដេសិនងឹព្រេហ្សល (KFA) បានអញ្ជើញចូលរួមពិធីបើក «មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦» របស់សភាពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងនៅកោះពេជ្រ។
គោលបំណងនៃការរៀបចំមហាសន្និបាតនេះគឺដើម្បីជួបប្រជុំជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មទូរទាំងប្រទេស តំណាងការិយាល័យសភាពាណិជ្ជកម្មសភាក្រៅប្រទេស សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា និងសមាគមធុរកិច្ចជាតិ និងអន្តរជាតិនៅកម្ពុជា ដើម្បីបង្កើតជំនួបពាណិជ្ជកម្មដ៏ធំ ក្នុងការស្វែងយល់អោយកាន់តែច្បាស់នូវបរិយាកាសវិនិយោគ កាលានុវត្តភាបធុរកិច្ច ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការធុរជនជាតិ និងអន្តរជាតិទូរទាំងប្រទេស។
ក្នុងមហាសន្និបាតនោះដែរ ក្រុមហ៊ុនខ្មែរហ្វោនដេសិនអឹព្រេហ្សល ក៏បានដាក់តាំងបង្ហាញនូវសមិទ្ធផលការងារជាច្រើនដែលក្រុមហ៊ុនសម្រេចបាន រួមទាំងចូលរួមអភិវឌ្ឍលំនៅឋាន និងដីឡូត៍តម្លៃសមរម្យជូនប្រជាពលរដ្ឋ ក្នុងតំបន់គោលដៅ ដើម្បីអោយពួកគាត់មានលទ្ធភាពអាចសងឮលំនៅឋាន ឬក៏ទិញលំនៅឋានស្រាប់ចូលរស់នៅ និងប្រកបអាជិវកម្មបានភ្លាមៗដោយមិនបាច់រងចាំយូរ។
ជាក្រុមហ៊ុនមួយដែលឈានមុខគេលើវិស័យអចលនទ្រព្យនៅកម្ពុជា និងធ្លាប់ទទួលបានពានរង្វាន់ជាច្រើនទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុនខ្មែរហ្វោនដេសិនអឹព្រេហ្សល តែងតែប្រកាន់ខ្ជប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ការងារ ជាមួយជំនាញច្បាស់លាស់ ដើម្បីបម្រើសេវាកម្មជូនដល់អតិថិជនគ្រប់គ្នាប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកជាទីបំផុត។
គួរបញ្ជាក់ផងដែរថាៈនៅក្នុងមហាសន្និបាតខាងលើ នឹងមានដាក់តាំងបង្ហាញនូវផលិតផលជាច្រើនរបស់សមាជិក សមាជិកា ម្ចាស់ឧបត្ថម្ភ និងដៃគូសហកានៃសភាពាណិជ្ជកម្មកម្ពុជា។