នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ អ្នកជំនាញវាយតម្លៃអចលនវត្ថុប្រចាំក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) ប្រចាំខេត្តបាត់ដំបង-សៀមរាប បានបន្តចុះជួបជាមួយដៃគូធនាគារក្នុងស្រុកជាបន្តទៀត ដើម្បីបង្កើនភាពស្និទ្ធស្នាល នឹងទំនាក់ទំនងល្អជាមួយគ្នា ។ តាមរយៈការជួបគ្នានៅព្រឹកនេះដែរ លោក ផល ពេជ្រមេសា អ្នកជំនាញវាយតម្លៃអចលនវត្ថុប្រចាំក្រុមហ៊ុនខ្មែរហ្វោនដេសិនអឹព្រេហ្សល (KFA) សាខាខេត្តបាត់ដំបង និងសៀមរាប  បានជម្រាបប្រាប់ទៅដៃគូរធនាគារថា៖ ជានិច្ចកាលក្រុមហ៊ុនផ្តោតសំខាន់លើទំនុកចិត្ត និងសេវាកម្មលឿនរហ័ស ប្រកបដោយភាពមានទំនួលខុសត្រូវខ្ពស់ ដែលអតិថិជនអាចទទួលយកបាន (មិនទាបពេក មិនខ្ពស់ពេក) ។ ជាមួយភាពមានទំនួលខុសត្រូវបែបនេះហើយ ទើបបានជាដៃគូរធនាគារ ក៏ទទួលបានជោគជ័យទៅតាមផែនការដែលនគ្រោងទុក ហើយសរសើរថា ក្រុមហ៊ុនខេអេហ្វអេ ពិតជាបម្រើសេវាកម្មដល់អតិថិជនចេញពីចិត្ត ប្រកបដោយជំនាញ នឹងសីលធម៌ខ្ពស់។

អត្ថបទនិងរូបភាពដោយក្រុមការងារខេអេហ្វអេ(KFA)