ភ្នំពេញ៖ ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខ្មែរហ្វោនដេសិនអឹព្រេហ្សល (KFA) ចូលជួបសម្ដែងការគួរសម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងគោរជូនពរអ្នកឧកញ៉ាប្រធាន ក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សា និងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញនូវក្ដីរីករាយ និង និងជូនពរដល់សមាជិកក្រុមប្រឹក្សាភិបាល ក្នុងឱកាសឆ្នាំថ្មីនេះ ដូចគ្នាដែរ៕